(VOVworld) - នាថ្ងៃទី២៩ តុលា វិទ្យាស្ថាន Goethe នៅរដ្ឋធានីហាណូយ
ប្រទេសវៀតណាម បានរៀបចំទិវាភាសាអឺរ៉ុបលើកទី៦។ចូលរួមព្រឹត្តិការណ៍ឆ្នាំនេះ
មានស្ថានទូតអ៊ីតាលី ក្រិក ប៉ូឡួញ វិទ្យាស្ថាន Aula Cervantes អេស្ប៉ាញ់ វិទ្យាស្ថាន
បារាំងនិងក្រុមប្រឹក្សាអង់គ្លេស។ទិវាភាសាអឺរ៉ុបឆ្នាំនេះនាំមកជូនទស្ស និកជននូវ
ថ្នាក់រៀនជាច្រើនភាសា ប៉ូស្តិ៍ព័ត៌មានស្ដីអំពីការសិក្សានៅឯបរទេស ព្រមទាំងសិក្ខា
សាលាជំនាញនៅក្នុងសាលារៀននានានៅវៀតណាម។នេះជា ឱកាសដើម្បីទស្ស
និកជនពិសោធន៍នូវភាពសម្បូរបែបនៃភាសានិងវប្បធម៌របស់ប្រទេសអឺរ៉ុប។ទិវា
ភាសាអឺរ៉ុបជាការផ្ដើមគំនិតរបស់ក្រុមប្រឹក្សាអឺរ៉ុបដែលត្រូវបានរៀបចំឡើងពីឆ្នាំ
២០១១មក៕