ទិវាយោហ្គាអន្តរជាតិលើកទី ៨ ត្រូវបានប្រារព្ធធ្វើឡើងនៅតាមខេត្តក្រុងជាច្រើននៅក្នុងប្រទេសវៀតណាម
(VOVWORLD) - លោកឯកអគ្គរដ្ឋទូត Pranay Verma បានបញ្ជាក់ថា ការប្រារព្ធខួបទិវាយោហ្គា អន្តរជាតិលើកទី ៨ មានសារ សំខាន់សម្រាប់ទាំងឥណ្ឌានិងវៀតណាម ហើយត្រូវបានប្រារព្ធឡើងនៅខេត្តក្រុងជា ច្រើននៅវៀតណាម។
Yogi ជាង៥០០នាក់ចូលរួមទិវាយោហ្គាអន្តរជាតិឆ្នាំ២០២២នៅឆ្នេរសមុទ្រ Binh Thuan។ (រូបថត៖ VOV) |
នាថ្ងៃទី ១៣ មិថុនា ក្នុងសន្និសីទសារព័ត៌មានចែករំលែកព័ត៌មានអំពីទិវាយោហ្គា អន្តរជាតិលើកទី ៨ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅវៀតណាម លោក Pranay Verma បានឲ្យដឹងថា ដោយប្រធានបទ “យូហ្គាដើម្បីមនុស្សជាតិ” ព្រឹត្តិការណ៍នេះនឹងត្រូវ បានលើកតម្កើងលើទូទាំងពិភពលោកនៅថ្ងៃទី ២១ ខែមិថុនា។ លោកឯកអគ្គរដ្ឋទូត Pranay Verma បានបញ្ជាក់ថា ការប្រារព្ធខួបទិវាយោហ្គា អន្តរជាតិលើកទី ៨ មានសារ សំខាន់សម្រាប់ទាំងឥណ្ឌានិងវៀតណាម ហើយត្រូវបានប្រារព្ធឡើងនៅខេត្តក្រុងជា ច្រើននៅវៀតណាម។ នៅទីក្រុងហាណូយ ស្ថានទូតឥណ្ឌា នឹងប្រារព្ធទិវាយោហ្គា អន្តរជាតិលើកទី ៨ នៅថ្ងៃសៅរ៍ ទី ១៨ ខែមិថុនា នៅទីលានរូបបដិមារស្ដេច Ly Thai To ខ័ណ្ឌ Hoan Kiem។
ក្នុងសន្និសីទសារព័ត៌មាន លោកឯកអគ្គរដ្ឋទូត Pranay Verma ក៏បានប្រកាស ខ្លឹមសារនៃលិខិតដែលផ្ញើជូននាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ពីនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ក្នុងឱកាសទិវាយោហ្គា អន្តរជាតិ លើកទី ៨ ផងដែរ។ ក្នុងលិខិតនោះ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានសម្ដែងគោលបំណងចង់បន្តទទួលបានការគាំទ្រពីវៀតណាម ដើម្បីធ្វើឲ្យទិវាយោហ្គាអន្តរជាតិលើកទី៨ ទទួលបានជោគជ័យល្អប្រសើរ ព្រមទាំង ជឿជាក់ថា យោហ្គានឹងរួមចំណែកក្នុងការបង្កើតភពផែនដីមួយប្រកបដោយសុខភាពមាំមួន និង សន្តិភាព៕