“ទិវាវៀតណាម” បានបើកយ៉ាងអធឹកអធមនៅប្រទេសនូវែលហ្សេឡង់

“ទិវាវៀតណាម” បានបើកយ៉ាងអធឹកអធមនៅប្រទេសនូវែលហ្សេឡង់ - ảnh 1
“ទិវាវៀតណាម” បានបើកយ៉ាងអធឹកអធមនៅប្រទេសនូវែលហ្សេឡង់

(VOVworld)-“ទិវាវៀតណាម” ដោយប្រធានបទ “ធ្វើដំណើរត្រឡប់មកមាតុប្រទេស”
បានបើកយ៉ាងអធឹកអធមនៅរដ្ឋធានី Wellington ប្រទេសនូវែលហ្សេឡង់។ នេះជា
ព្រឹត្តិការណ៍ជួបប្រាស្រ័យវប្បធម៌ ដែលបានរៀបចំប្រចាំឆ្នាំនៅ Wellington សំដៅ
ផ្សព្វផ្សាយរូបភាពទឹកដីនិងមនុស្សវៀតណាមទៅដល់និស្សិតនិងប្រជាជននៅប្រ
 ទេសាមីនិងមិត្តភក្តិអន្តរជាតិ។

        ថ្លែងមតិក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅនូវែលហ្សេឡង់ លោក
 Nguyen Viet Dung បានលើកច្បាស់ថា ព្រឹត្តិការណ៍ “ទិវាវៀតណាម” នេះ​ មិនត្រឹម
តែជាកាណាល់សំខាន់ជួយប្រជាជននៃប្រទេសទាំងពីរបង្កើនការយល់ដឹងគ្នាទៅវិញ
ទៅមកប៉ុណ្ណោះទេ ថែមទាំងជាស្ពានតភ្ជាប់ជនវៀតណាមនៅទីនេះរួមសាមគ្គីជាមួយ
គ្នា ទៀតផង។ “ទិវាវៀតណាម២០១៦” បានទាក់ទាញការចូលរួមរបស់ភ្ញៀវជាច្រើន
កុះករនិងបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងដួងចិត្តមិត្តភក្តិប្រទេសសាមីនិង
 មិត្តិភក្តិអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ