ទិវាវៀតណាមជាមួយអ្នកការទូតអនាគតនៅរុស្ស៊ី

(VOVWORLD) -នាថ្ងៃទី ៥ មេសា នៅមហាវិទ្យាល័យទំនាក់ទំនងអន្តរជាតិ ម៉ូស្គូ (MGIMO) បានប្រព្រឹត្តិទៅទិវាវៀតណាមដោយប្រធានបទ “យុវជន សតវត្សទី ២១”។
ទិវាវៀតណាមជាមួយអ្នកការទូតអនាគតនៅរុស្ស៊ី - ảnh 1ទិវាវៀតណាមជាមួយអ្នកការទូតអនាគតនៅរុស្ស៊ី 

        ព្រឹត្តិការណ៍បើកឆាកក្នុងកម្មវិធីនេះ គឺកិច្ចសន្ទនា “តួនាទីរបស់យុវជនក្នុងការជំរុញទំនាក់ទំនងរវាងរុស្ស៊ី និងវៀតណាម“ ដោយទាក់ទាញបានការចូលរួមរបស់អ្នកជំនាញស្រាវជ្រាវដ៏ល្បីឈ្មោះអំពីវៀតណាម និងអាស៊ាន
គ្រូបង្រៀននៅសាលា ព្រមទាំងនិស្សិតវៀតណាម និងអន្តរជាតិដែលកំពុងសិក្សារៀនសូត្រនៅម៉ូស្គូ។

        បណ្ដាសកម្មភាពផ្សេងៗទៀតដូចជា៖ផ្សារណាត់វត្ថុអនុស្សាវរីយ៍ និងពិព័រណ៍វៀតណាមតាមរយៈដួងនេត្រារបស់យុវជនជាដើម។ ប្អូន Nguyen Huyen Trang និស្សិតស្រាវជ្រាវឆ្នាំទី ១ ដើប៉ាឌឺម៉ង់សារព័ត៌មានអន្តរជាតិ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិម៉ូស្គូបានឲ្យដឹងថា៖

        “ឆ្នាំនេះគឺជាឆ្នាំទី ៤ ហើយ ដែលប្អូនៗបានរៀបចំទិវាវៀតណាមនៅ MGIMO។ ប្អូនៗចង់នាំមកនូវទម្លាប់យុវវ័យសម្រាប់កម្មវិធីនេះ បានជាជ្រើសរើសប្រធានបទ “យុជន សតវត្សទី ២១“។ ឆ្នាំ ២០១៨ របស់រុស្ស៊ីគឺជាឆ្នាំស្ម័គ្រចិត្ត ដូច្នេះ តាមរយៈកម្មវិធីនេះ ប្អូនៗក៏ចង់បង្ហាញនូវកម្លាំងយវវ័យ សកម្មភាព និងវប្បធម៌របស់យុវវ័យផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ