ទិវាវិទ្យុពិភពលោកឆ្នាំ ២០២២ ក្រោមប្រធានបទ “វិទ្យុនិងភាពជឿជាក់”

(VOVWORLD) - ថ្ងៃនេះ ១៣ កុម្ភៈ ជាទិវាវិទ្យុពិភពលោក គឺជាថ្ងៃដ៏មានន័យសម្រាប់សហគមន៍វិទ្យុពិភពលោក។ ទិវាវិទ្យុពិភពលោកឆ្នាំនេះមានប្រធានបទ “វិទ្យុនិងភាពជឿជាក់”។

លោក Christian Manhart តំណាងអង្គការ UNESCO ប្រចាំនៅវៀតណាមបានឲ្យដឹងថា តាមរយៈប្រធានបទឆ្នាំនេះ អង្គការ UNESCO ចង់សង្កត់ធ្ងន់លើទិដ្ឋភាពចំនួនបី៖ ទីមួយ បញ្ជាក់ពីការជឿទុកចិត្តរបស់សាធារណជនចំពោះវិទ្យុជាមធ្យោបាយទំនាក់ទំនងដ៏ពេញនិយម មានគុណភាពខ្ពស់ សត្យានុម័តនិងអាចទុកចិត្តបាន។ ទី២ ជំរុញការយកចិត្តទុកដាក់ដល់ទស្សនិកជនជាច្រើន ជាពិសេសជនងាយរងគ្រោះក្នុងសង្គម។ ជាចុងក្រោយ តាមរយៈការអនុវត្តបច្ចេកវិជ្ជាឌីជីថល និងវិធីសាស្រ្តផ្សព្វផ្សាយទំនើប ដើម្បីបំពេញភារកិច្ចផ្សព្វផ្សាយព័ត៌មាន ប្រកបដោយទំនុកចិត្ត ដើម្បីភាពរស់រានមានជីវិតរបស់វិទ្យុ។

ប្រធានតំណាងអង្គការ UNESCO ប្រចាំនៅវៀតណាមបានអះអាងថា ការជឿទុកចិត្តដើម្បីរស់រានមានជីវិត គឺមានសារៈសំខាន់ខ្លាំងណាស់ ហើយអ្នកផ្សាយសម្លេងត្រូវធានាថា វិទ្យុនៅតែមានការប្រកួតប្រជែង ក៏ដូចជារក្សាហិរញ្ញវត្ថុប្រកបដោយនិរន្តរភាពនិងស្ថិរភាព ជាពិសេសក្នុងបរិបទនៃវិបត្តិហិរញ្ញវត្ថុក្នុងវិស័យសារព័ត៌មានដែលបណ្តាលមកពីជំងឺរាតត្បាត។

លោក Christian Manhart បានសង្កត់ធ្ងន់ថា UNESCO ជឿជាក់ VOV នឹងបន្តជំនះរាល់បញ្ហាប្រឈមថ្មីៗ និងបំពេញភារកិច្ចរបស់ខ្លួនដោយជោគជ័យ ហើយ UNESCO តែងតែរួមដំណើរជាមួយ VOV ក្នុងដំណើរអភិវឌ្ឍន៍របស់វិស័យវិទ្យុ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ