ទិវាវប្បធម៍កីឡានិងទេសចរណ៍បណ្ដាជនជាតិដំបន់ឦសានលើកទី៩

ទិវាវប្បធម៍កីឡានិងទេសចរណ៍បណ្ដាជនជាតិដំបន់ឦសានលើកទី៩ - ảnh 1
ទិវាវប្បធម៍កីឡានិងទេសចរណ៍បណ្ដាជនជាតិដំបន់ឦសានលើកទី៩


        Vovworld-ទិវាវប្បធម៍កីឡានិងទេសចរណ៍បណ្ដាជនជាតិដំបន់ឦសាន​លើក​ទី
៩បានបើកនាថ្ងៃទី១០កញ្ញានៅទីក្រុង Bac Kan ខេត្ត Bac Kan។ ដោយ​ប្រធានបទ
ដំបន់ឦសាន-ប្រមូលផ្ដុំសាមគ្គីភាពនិងអភិវឌ្ឍន៍ បណ្ដាឈូតសម្ដែង​របស់ខេត្តទាំង
១០នៅដំបន់ឦសានដូចជា Bac Kan, Cao Bang, Thai Nguyen ជាដើមបានលើកត្រដែត
ឧត្តមភាពប្រពៃណីវប្បធម៍សិល្បៈដ៏សម្បូរបែបពោពេញទៅដោយអត្តសញ្ញាណរបស់
ប្រជាជនបណ្ដាជនជាតិនៅទីនេះ។ លោកស្រី Do Thi Minh Hoa អនុប្រធានគណៈ
កម្មាធិការប្រជាជនខេត្ត Bac Kan ប្រធាន​គណៈ​ចាត់តាំងទិវាបុណ្យបានឲ្យដឹងថា៖

        “ក្រោយ៨លើកចូលរួមនៅខេត្តផ្សេងៗ ខេត្ត Bac Kan បានប្រមូលផ្ដុំរៀន​សូត្របទ
ពិសោធន៍រៀបចំជាច្រើន។ នាឆ្នាំ២០១៥បានទទួលរៀបចំចំពោះយើង​ខ្ញុំ​ជាគត្តិយសដ៏
ធំធេង។ យើងខ្ញុំសង្ឃឹមថា នឹងឧទ្ទេសនាមផ្នែកវប្បធម៍វិសេស​វិសាល​រម្មណីដ្ឋានរបស់
ខេត្ត Bac Kan សង្ឃឹមថាទទួលបានបទពិសោធន៍ល្អ​អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅដំបន់៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ