“ទិវាវប្បធម៌ជប៉ុននៅខេត្ត Quang Nam” បានបើកជាផ្លូវការ

(VOVWORLD) - ទិវាវប្បធម៌ជប៉ុនបានប្រព្រឹត្តទៅនាយប់ថ្ងៃទី១៧ខែសីហានៅទីក្រុង Hoi An ខេត្ត Quang Nam សំដៅអបអរសាទរខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូតទ្វេ ភាគី រវាងវៀតណាមជាមួយជប៉ុន (21/9/1973 - 21/9/2018)។
“ទិវាវប្បធម៌ជប៉ុននៅខេត្ត Quang Nam” បានបើកជាផ្លូវការ - ảnh 1កម្មវិធីសម្ដែងសិល្បៈក្នុងពិធីបើក (រូបថត៖ VOV) 

 

  ហើយនេះជាឱកាស ដើម្បីបើកទូលាយទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការរវាងខេត្ត Quang Nam ជាមួយដៃគូនានារបស់ជប៉ុនលើវិស័យវប្បធម៌ សិល្បៈ វិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ និងអភិវឌ្ឍន៍ប្រភពធនធានមនុស្សផងដែរ។ លោក Le van Thanh អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Nam បានឲ្យដឹងថា៖

        “ព្រឹត្តិការណ៍ “ទិវាវប្បធម៌ជប៉ុននៅ Quang Nam” និង “កម្មវិធីជួបប្រាស្រ័យ វប្បធម៌ Hoi An - ជប៉ុន លើកទី១៦” ឆ្នាំ២០១៨ និងឧទ្ទេសនាមដល់មហាជននូវ សកម្មភាពជួបប្រាស្រ័យវប្បធម៌សិល្បៈដែលបង្ហាញនូវចំណងមិត្តភាពរវាង ប្រទេសទាំងពីរ។ ក្រៅពីនោះ ក្នុងក្របខ័ណ្ឌព្រឹត្តិការណ៍ក៏មានសកម្មភាពផ្សេងៗ ជាច្រើនទៀតដូចជា៖ ការជួបប្រាស្រ័យជាមួយសហគ្រាសជប៉ុន សិក្ខាសាលាស្ដីពី ការកសាងនិងអភិវឌ្ឍទីក្រុងឆ្លាតដោយតភ្ជាប់នឹងកិច្ចការពារបរិស្ថាន និងសិក្ខា សាលាស្ដីពីបទពិសោធន៍អប់រំរបស់ជប៉ុន ផងដែរ”។

        “ទិវាវប្បធម៌ជប៉ុននៅ Quang Nam” និង “ការជួបប្រាស្រ័យវប្បធម៌ Hoi An – ជប៉ុនលើកទី១៦ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨៕

ប្រតិកម្មទៅវិញ

ផ្សេងៗ