ទិវាវប្បធមម៌ព្រះពុទ្ធសាសនាឥណ្ឌានៅវៀតណាមលើកទី២ឆ្នាំ២០១៧

ទិវាវប្បធមម៌ព្រះពុទ្ធសាសនាឥណ្ឌានៅវៀតណាមលើកទី២ឆ្នាំ២០១៧ - ảnh 1
ទិដ្ឋភាពនៃពិធីបើកទិវាវប្បធមម៌ព្រះពុទ្ធសាសនាឥណ្ឌានៅវៀតណាមលើកទី២ឆ្នាំ២០១៧
(រូបថតៈ Nguyễn Dân/TTXVN)

(VOVworld)- ទិវាវប្បធម៌ព្រះពុទ្ធសាសនាឥណ្ឌានៅវៀតណាមលើកទី២ឆ្នាំ២០១៧
បានប្រារព្ធនាយប់ថ្ងៃទី១៦មិនា នៅចេតិយធំ វត្ត Thien An ស្រុក Tam Dao ខេត្ត Vinh
Phuc ក្នុងឱកាសរំលឹកខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀត ណាម-
ឥណ្ឌាថ្ងៃទី៧មករានិងខួបលើកទី១០នៃទិវាបង្កើតទំនាក់ទំនងដៃគូយុទ្ធ សាស្ត្រវៀត
ណាម-ឥណ្ឌា។ អញ្ជើញថ្លែងមតិក្នុងពិធីបើក រដ្ឋមន្ត្រីក្រសួងព័ត៌មាននិង ផ្សព្វផ្សាយ
 និងជាប្រធានសមាគមមិត្តភាពវៀតណាម-ឥណ្ឌា លោក Truong Minh Tuan បាន
អះអាងថា ៖ នាពេលកន្លងទៅ សមាគមពុទ្ធសាសនាវៀតណាមបានអនុ វត្តសកម្ម
ភាពសហប្រតិបត្តិការកិច្ចការបរទេសជាច្រើន​សំដៅជម្រុញទំនាក់ទំនង ជិតស្និទ្ធ
ជាមួយសាសនាព្រះពុទ្ធឥណ្ឌានិងអង្គការសង្គមនានា។ សកម្មភាពទាំងអស់ នេះ
បានរួមចំណែកលើកកំពស់ចំណងមិត្តភាពរវាងប្រជាជនវៀតណាមជាមួយប្រជាជន
ឥណ្ឌាក៏ដូចជាទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរផងដែរ។

        តាងនាមមជ្ឈឹមសមាគមព្រះពុទ្ធសាសនាវៀតណាម ព្រះតេជគុណ Thich
Thanh Nhieu អនុប្រធានអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាភិបាលសមាគមព្រះពុទ្ធសាសនា
 វៀតណាមបានជឿជាក់ថា ឆ្លងតាមរយៈសកម្មភាពជួយជ្រោមជ្រែងទិវាវប្បធម៌
ព្រះពុទ្ធសាសនាឥណ្ឌាលើកទី២នៅវៀតណាមលើកនេះនឹងនាំមកនូវការជឿទុក
ចិត្តនិងការ យល់ដឹងគ្នាទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ