ទិវាវប្បធម៌វៀតណាមនៅខេត្ត Ismailia អេហ្ស៊ីប

(VOVWORLD) - នាថ្ងៃទី២ មេសា ស្ថានទូតវៀតណាមប្រចាំអេហ្ស៊ីបបានរៀបចំទិវាវប្បធម៌ វៀតណាមនៅខេត្ត Ismailia សំដៅឧទ្ទេសនាមអំពីទឹកដីនិងមនុស្សវៀតណាមក៏ ដូចជាទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរផងដែរ។
ទិវាវប្បធម៌វៀតណាមនៅខេត្ត Ismailia អេហ្ស៊ីប - ảnh 1 បណ្ដាសិល្បៈករសិល្បៈការិនីអេហ្ស៊ីបចូលរួមសម្ដែងក្នុងទិវាវប្បធម៌វៀតណាម


ឯកអគ្គ រដ្ឋទូតវៀតណាមលោក Do Hoang Long បានឲ្យដឹងថា៖

      “នេះជាព្រឹត្តិការណ៍មួយក្នុងចំណោមសកម្មភាពវប្បធម៌ កីឡា សិក្ខាសាលា និងដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំក្នុងឱកាសរំលឹកខួបលើកទី៥៥ទិវាបង្កើត ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ នេះជាព្រឹត្តិការណ៍មានអត្ថន័យដោយ សារខេត្ត Ismailia មានសក្ដានុពលដ៏ធំធេងអំពីសេដ្ឋកិច្ច ពិសេសគឺវិស័យ កសិកម្ម។ ក្នុងឱកាសនេះ ស្ថានទូតវៀតណាមបានបើកបន្ទប់អានសៀវភៅមួយ នៅបណ្ណាល័យសាធារណៈ ដើម្បីជួយប្រជាពលរដ្ឋ Ismailia ទាក់ទងផ្ទាល់ ជាមួយព័ត៌មានស្ដីពីវៀតណាម”។

        នាថ្ងៃដដែល ឯកអគ្គរដ្ឋទូតលោក Do Hoang Long បានជួបធ្វើការជាមួយ អភិបាលខេត្ត Ismailia លោក Yassin Taher អំពីលទ្ធភាពសហប្រតិបតិ្តការរវាង Ismailia ជាមួយខេត្តក្រុងរបស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ