ទិវាវប្បធម៍សន្តិភាព-លើកដម្កើងពលរដ្ឋកត្តិយសរដ្ឋធានី
|
ទិវាវប្បធម៍សន្តិភាព-លើកដម្កើងពលរដ្ឋកត្តិយសរដ្ឋធានី (VOV) |
Vovworld-នាព្រឹកថ្ងៃទី១២តុលានៅស្ដូបស្ដេច Ly Thai To បានប្រព្រឹត្តទៅទិវា
បុណ្យវប្បធម៍សន្តិភាពជាសកម្មភាពមួយក្នុងឱកាសរំលឹកខួបលើកទី៦០នៃទិវា
រំដោះរដ្ឋធានី (ទី១០តុលា)និងលើកទី១៥រដ្ឋធានីហាណូយត្រូវបាន UNESCO
លើកដម្កើងជាទីក្រុងដើម្បីសន្តិភាព។ ចូលរួមទិវាបុណ្យមានមនុស្សប្រមាណ២
ពាន់នាក់ជាឯកអគ្គរដ្ឋទូត ដំណាងស្ថាប័នការទូតអង្គការអន្តរជាតិ អង្គទូតនិង
និស្សិតបរទេសនៅទីក្រុងហាណូយ។
ថ្លែងមតិនៅពិធីបើក លោក Nguyen The Thao សមាជិកមជ្ឈមឹបក្ស ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានឲ្យដឹងថា៖
“ក្នុងឱកាសនេះ យើងខ្ញុំសូមផ្ញើរជូនមិត្តភក្តិអន្តរជាតិសារមួយអំពីរដ្ឋធានី
ហាណូយរាប់ពាន់ឆ្នាំអរិយ្យធម៍ ទីក្រុងដើម្បីសន្តិភាព អំពីមនុស្សថាំងឡុងហា
ណូយសុភាពរាបសារនិងទេពកោសល។ ទីក្រុងហាណូយមួយសកម្មកំពុង
អភិវឌ្ឍន៍ជាមួយប្រទេសជាតិនិងមនុស្សវៀតណាមនឹងប្រកៀកស្មានិងរួមដំណើរ
ជានិច្ចលើផ្លូវកសាងខឿនសន្តិភាពអមទលើផែនដីមូលដ្ឋានរឹងមាំសំរាប់ការអភិវឌ្ឍន៍ចីរភាពនិងសម្បូររុងរឿង៕”