ទិវាវប្បធម៌អន្តរជាតិជួយអោយនិស្សិតបរទេសយល់ដឹងបន្ថែមអំពីវប្បធម៌វៀតណាម

(VOVWORLD) -
ទិវាវប្បធម៌អន្តរជាតិជួយអោយនិស្សិតបរទេសយល់ដឹងបន្ថែមអំពីវប្បធម៌វៀតណាម - ảnh 1ទិវាវប្បធម៌អន្តរជាតិជួយអោយនិស្សិតបរទេសយល់ដឹងបន្ថែមអំពីវប្បធម៌វៀតណាម 

នាថ្ងៃទី១៥ធ្នូ នៅទីក្រុងហាណូយបានប្រព្រឹត្តទៅកម្មវីធី៖ ទិវាវប្បធម៌អន្តរជាតិនិងពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មី ២០១៨។

       កម្មវិធីឆ្នាំនេះរួមមានសកម្មភាពជាច្រើន ដូចជា៖ លក់ដូរ និងឧទ្ទេសនាមអំពីមុខម្ហូបអាហារប្រពៃណី  ល្បែង ប្រជាប្រិយវៀតណាមនិងប្រទេសនានា ការបង្ហាញម៉ូដសំលៀកបំពាក់ប្រពៃណី ការផ្លាស់ប្តូរវប្បធម៌សិល្បះ។ ចែករំលែកអំពីគោលដៅនិងអត្ថន័យនៃព្រឹត្តិការណ៍នេះ សាស្ត្រាចារ្យ បណ្ឌិត Nguyen Thien Nam ប្រធានដេប៉ាតេម៉ង់វៀតណាមវិទ្យានិងភាសាវៀតណាម បានអោយដឹងថា៖

          “ នាបច្ចុប្បន្ន មាននិស្សិតបរទេសចំនួន២៥០នាក់ មកពីប្រទេសចំនួន៣០ និងនិស្សិតវៀតណាមជាង ២៥០នាក់កំពុងសិក្សានៅក្នុងដេប៉ាតេម៉ង់។ ហើយយើងខ្ញុំរៀបចំមហោស្រពវប្បធម៌អន្តរជាតិ ដើម្បីនិស្សិត វៀតណាមនិងអន្តរជាតិបានជួបជុំគ្នា និងផ្លាស់ប្តូរជាមួយគ្នា។ គោលដៅដំបូងគឺអបអរសាទរបុណ្យណូអែល និងទទួលបុណ្យចូលឆ្នាំថ្មី។ បន្ទាប់មកគឺផ្លាស់ប្តូរវប្បធម៌ ស្វែងយល់អំពីខឿនវប្បធម៌ផ្សេងៗតាមរយៈមុខម្ហូបនានា៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ