ទិវាសន្តិភាពអន្តរជាតិ ២១ កញ្ញា៖ ពិភពលោករួមគ្នាក្នុងសមរភូមិប្រយុទ្ធប្រឆាំងនឹងសត្រួវរួម
(VOVWORLD) - ទិវាសន្តិភាពអន្តរជាតិ ២១ កញ្ញា បានប្រព្រឹត្តិទៅក្នុងបរិបទ ដែលជំងឺរាតត្បាតកូវីដ ១៩ បានផ្ទុះឡើងនៅទូទាំងពិភពលោក ហើយគំរាមកំហែងដល់សុខភាព និងសន្តិសុខ ព្រមទាំងនាំឱ្យមនុស្សលោកត្រូវផ្លាស់ប្តូរទំលាប់រស់នៅ។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres |
ក្រោមមូលបទ “ការកសាងសន្តិភាពជាមួយគ្នា”នោះ អង្គការសហប្រជាជាតិមានបំណងដោយសង្កត់ធ្ងន់ថា ជំងឺរាតត្បាតកូវីដ ១៩ គឺជាសត្រូវរួមរបស់មនុស្សជាតិ ហើយអំពាវនាវឱ្យប្រជាជនទាំងអស់ នៅលើពិភព លោកចែករំលែកមធ្យោបាយ ដើម្បី ជួយរុញថយក្រោយ ជំងឺរាតត្បាត។ នៅក្នុងកិច្ចប្រជុំនៃមហាសន្និបាតអង្គការសហប្រជាជាតិ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក António Guterres បានសង្កត់ធ្ងន់ថា៖ “ជំងឺរាតត្បាតកូវីដ១៩ គឺជាការគំរាមកំហែងសន្តិសុខពិភព លោកលេខមួយ នៅក្នុងពិភពលោករបស់យើងនាសព្វថ្ងៃ។ នេះជាមូលហេតុ ដែលខ្ញុំបានអំពាវនាវឱ្យមានបទឈប់បាញ់នៅទូទាំងពិភពលោកកាលពីខែមិនាកន្លងទៅ។ សេចក្ដីអំពាវនាវរបស់ខ្ញុំទទួលបានការគាំទ្រយ៉ាងធំធេងពីសំណាក់បណ្ដាប្រទេសជាសមាជិក សង្គមស៊ីវិល និងក្រុមប្រដាប់អាវុធមួយចំនួននៅលើពិភពលោក។ នាបច្ចុប្បន្ននេះ ពីអាហ្គានីស្ថានរហូតដល់ស៊ូដង់ យើងបានឃើញការបោះជំហានថ្មី ដែលពោរពេញទៅដោយក្ដីសង្ឃឹម ឆ្ពោះទៅរកសន្តិភាព។ នៅ ស៊ីរី លីប៊ី អ៊ុយក្រែន និងទីកន្លែងផ្សេងទៀត បទឈប់បាញ់គ្នា ឬ កាត់បន្ថយការប្រយុទ្ធគ្នា អាចបង្កើតដំណោះស្រាយការទូត។ នៅយេម៉ែនវិញ យើងខ្ញុំកំពុងដាសតឿនឱ្យមានបទឈប់បាញ់មួយ ដើម្បីជំរុញវិធានការកសាងទំនុកចិត្ត និងចាប់ផ្តើមដំណើរការនយោបាយឡើងវិញផងដែរ"៕