ទិវាស្បៀងអាហារនិងកសិកម្មឆ្នាំ ២០១៣

ទិវាស្បៀងអាហារនិងកសិកម្មឆ្នាំ ២០១៣ - ảnh 1
ពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ៦៨ នៃទិវាបង្កើតអង្គការ ស្បៀងអាហារនិងកសិកម្មរបស់ អ.ស.ប. (FAO) (ថ្ងៃទី ១៦ តុលា) (Image: vietnamplus)

(VOVworld) – ក្នុងពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ៦៨ នៃទិវាបង្កើតអង្គការ ស្បៀងអាហារនិងកសិកម្មរបស់ អ.ស.ប. (FAO) (ថ្ងៃទី ១៦ តុលា) ទិវារស្បៀង អាហារនិងកសិកម្មឆ្នាំ ២០១៣ ដោយមានប្រធានបទ “ម្ហូបអាហារចីរភាពជួយ
ឧបត្ថម្ភធានាសន្តិសុខស្បៀងអាហារនិងអាហាររូបត្ថម្ភ”។ នាបច្ចុប្បន្ន លើពិភព
លោកមានមនុស្សចំនួន ៨៧ លាន នាក់ ខ្វះខាតចំណីអាហារ ហើយសហគមន៍
អន្តរជាតិកំពុងខំប្រឹងប្រែងកាត់បន្ថយភាពក្រីក្រ។ បណ្ដារបៀបអភិវឌ្ឍន៍អចីរភាព
កំពុងជះឥទ្ធិពលអាក្រក់ចំពោះបរិស្ថាននិងភាពសម្បូបែបជីវសាស្ត្រក្នុងប្រព័ន្ធបរិ ស្ថានវិទ្យាដែលជាកត្តាចាំបាច់សំរាប់ការផ្គត់ផ្គង់ស្បៀងអាហារនិងចំណីនា
អនាគត។ ដោយហេតុនេះ បញ្ហាសន្តិសុខ ស្បៀងអាហារនិងអាហាររូបត្ថម្ភនឹង
ត្រូវបានយកចិត្តទុកដាក់តាមទិសចីរភាព។ សំដៅជួយជ្រោមជ្រែងទិវាស្បៀង
អាហារឆ្នាំ ២០១៣ អង្គការ FAO ប្រចាំនៅ វៀតណាមបានរៀបចំពិធីរំលឹកខួប
អនុស្សារវរីយ៍នៃទិវានេះនៅឃុំជនបទថ្មី Thanh Tan ស្រុក Kien Xuong ខេត្ត Thai Binh៕

ប្រតិកម្មទៅវិញ

ផ្សេងៗ