ទិវាស្បៀងអាហារពិភពលោកឆ្នាំនេះមានប្រធានបទ "គ្មាននរណាម្នាក់ត្រូវទុកចោលនៅពីក្រោយឡើយ"
(VOVWORLD) - អង្គការស្បៀងអាហារនិងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) ផ្តោតលើគោលដៅចំនួនបួន៖ ផលិតកម្មកាន់តែល្អ អាហារូបត្ថម្ភកាន់តែល្អ បរិស្ថានកាន់តែល្អ និងជីវភាពកាន់តែល្អ។
ទិវាស្បៀងអាហារពិភពលោក (ថ្ងៃទី១៦ តុលា) ឆ្នាំនេះ មានប្រធានបទ “គ្មានអ្នកណាម្នាក់ត្រូវទុកចោលនៅពីក្រោយឡើយ” ដែលអំពាវនាវឱ្យមានសាមគ្គីភាពជាសាកល ដើម្បីផ្លាស់ប្តូរប្រព័ន្ធកសិកម្ម ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន ដោះស្រាយវិសមភាព បង្កើនលទ្ធភាពស្ដារឡើងវិញ ហើយសម្រេចបានការអភិវឌ្ឍប្រកបដោយចីរភាព។
អង្គការស្បៀងអាហារនិងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) ផ្តោតលើគោលដៅចំនួនបួន៖ ផលិតកម្មកាន់តែល្អ អាហារូបត្ថម្ភកាន់តែល្អ បរិស្ថានកាន់តែល្អ និងជីវភាពកាន់តែល្អ។ នេះគឺជាឱកាសមួយដើម្បីចែករំលែកយ៉ាងទូលំទូលាយជាមួយសហគមន៍អំពីការផ្លាស់ប្តូរប្រព័ន្ធស្បៀងអាហារ ដើម្បីធានាឲ្យប្រជាជនទាំងអស់មានលទ្ធភាពទទួលបានស្បៀងអាហារគ្រប់គ្រាន់។
អង្គការសហប្រជាជាតិអំពាវនាវឱ្យមានការបង្កើនកិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីផ្លាស់ប្តូរប្រព័ន្ធស្បៀងអាហារឲ្យមាននិរន្តរភាព និងសមភាពបន្ថែមទៀតនៅលើភពផែនដី៕