ទិវាសារព័ត៌មានបដិវត្តន៍វៀតណាមជាឱកាសដើម្បីលើកតម្កើងនូវការរួមចំណែករបស់អ្នកកាសែត នៅទូទាំង ប្រទេសវៀតណាម
(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី ៩៥ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (២១ មិថុនា ១៩២៥ - ថ្ងៃទី ២១ មិថុនាឆ្នាំ ២០២០) នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញផ្ញើសារលិខិតអបអរសាទរជូនកម្មាភិបាលនិងសមាជិកសមាគមអ្នកកាសែតវៀតណាមទាំងអស់រួមទាំងអ្នកកាសែត នៅទូទាំងប្រទេ សផងដែរ។
នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញផ្ញើសារលិខិតអបអរសាទរក្នុងឱកាសរំលឹកខួបលើកទី ៩៥ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (រូបថត៖ VGP) |
ខ្លឹមសារនៃសារលិខិតនោះបានសរសេរថា៖“ ក្នុងរយៈប៉ុន្មានឆ្នាំកន្លងមក សារព័ត៌មានបានច្បាមជាប់តាម គោលការណ៍និងគោលមាគ៌ារបស់បក្ស ដោយឆ្លុះបញ្ចាំងយ៉ាងរស់រវើកពីគ្រប់វិស័យនៃជីវភាព នយោបាយ សេដ្ឋកិច្ចនិងសង្គម ព្រមទាំងផ្សព្វផ្សាយយ៉ាងសកម្មអំពីរូបភាពប្រទេសនិងប្រជាជនវៀតណាមដ៏រស់រាយ រាក់ទាក់ សន្តិភាព និងមិត្តភាពទៅកាន់មិត្តភក្តិនៅទូទាំងពិភពលោក។ នាពេលខាងមុខ សារព័ត៌មាន បដិវត្តន៍ វៀតណាមគប្បីច្បាមជាប់យ៉ាងដិតដល់នូវទស្សនៈនយោបាយ ការដឹកនាំរបស់បក្ស ច្បាប់របស់រដ្ឋ និង ការវិវឌ្ឍន៍នានាក្នុងស្ថានភាពក្នុងស្រុកនិងអន្តរជាតិដើម្បីឆ្លុះបញ្ចាំងឱ្យបានពេញលេញ ត្រឹមត្រូវ និងទាន់ហេតុការណ៍អំពីជីវភាពរស់នៅសង្គមរបស់ប្រទេសជាតិដើម្បីបម្រើបុព្វហេតុបដិវត្តន៍របស់បក្សនិងប្រជាជនផងដែរ"។
នាយប់ថ្ងៃទី ២១ ខែមិថុនា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅពិធីប្រគល់រង្វាន់សារព័ត៌មាន ជាតិលើកទី១៤ ហើយនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ។ ពិធីប្រគល់រង្វាន់នេះបានធ្វើឡើងក្នុងឱកាសរំលឹកខួបលើកទី ៩៥ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម។ នេះជាព្រឹត្តិការណ៍សំខាន់មួយរបស់សារព័ត៌មានវៀតណាម ដែល ជាឱកាសដើម្បីលើកតម្កើងអ្នកនិពន្ធ ក្រុមអ្នកនិពន្ធ និងវណ្ណកម្មឆ្នើមបំផុតដែលមានគុណភាពខ្ពស់ទាំង ក្នុងសតិអារម្មណ៍នយោបាយ ខ្លឹមសារ និងទម្រង់នៃការបញ្ចេញមតិផងដែរ៕