|
ទិវាសុវត្ថិភាពព័ត៍មានវៀតណាមឆ្នាំ២០១៤ |
(VOV)_ទិវាសុវត្ថិភាពព័ត៍មានវៀតណាមឆ្នាំ២០១៤ជាព្រឹត្តិការណ៍ជាប្រចាំឆ្នាំ
និងបានចាត់ទុកជាសកម្មភាព១ក្នុងចំណោមសកម្មភាពសំខាន់បំផុតក្នុងឆ្នាំ។ ទិវា
សុវត្ថិភាពព័ត៍មានវៀតណាមឆ្នាំ២០១៤ ដោយប្រធានបទ៖ សុវត្ថិភាព សន្តិសុខ
ព័ត៍មាននិងអធិបតេយ្យភាពជាតិ បានប្រព្រឹត្តទៅនាថ្ងៃទី៤ធ្នូនៅទីក្រុងហាណូយ។
ទិវាសុវត្ថិភាពព័ត៍មានវៀតណាម ឆ្នាំនេះបានប្រមូលផ្តុំចូលក្នុងបញ្ហាក្តៅគគុក
ស្ដីពីសុវត្ថិភាព សន្តិសុខព័ត៍មានលើពិភពលោកនិងវៀតណាម។ ក្នុងក្របខ័ណ្ឌនៃ
ទិវានេះ នៅមានការតាំងពិព័រណ៌ឧទ្ទេសនាម សម្ដែងបណ្ដាផលិតផល បច្ចេកវិទ្យា
ការពារភាពសំងាត់ទំនើបៗលើពិភពលោកទៀតផង៕