ទិវាសៀវភៅទីក្រុង Hoi An ខេត្ត Quang Nam (ភាគកណ្ដាលវៀតណាម)

ទិវាសៀវភៅទីក្រុង Hoi An ខេត្ត Quang Nam (ភាគកណ្ដាលវៀតណាម)  - ảnh 1
ទិវាសៀវភៅទីក្រុង Hoi An ខេត្ត Quang Nam (ភាគកណ្ដាលវៀតណាម) (Image: tienphong.vn)


(VOVworld) – ជួយជ្រោមជ្រែងទិវាសៀវភៅវៀតណាម ចាប់ពីថ្ងៃទី ២០ ដល់ទី
២៣ មេសា ទីក្រុង Hoi An ខេត្ត Quang Nam (ភាគកណ្ដាលវៀតណាម) បាន
រៀបចំទិវាសៀវភៅទីក្រុងដោយមានសកម្មភាពមានផលប្រយោជន៍ជាច្រើន។ ទិវាសៀវភៅត្រូវបានរៀបចំឡើងនៅសារៈមន្ទីទីក្រុង Hoi An ដោយមានមាន
ការដាក់តាំងសៀវភៅគួរឲ្យចាប់ចិត្តអ្នកអាន។ នេះគឺជារូបសណ្ឋានសៀវភៅ
ដែលត្រូវបានរួមបញ្ជូលពីសៀវភៅរាប់រយក្បាលដើម្បីបង្កើតឡើងប្រាង្គតំកល
សពលោកប្រធានហូជីមិញ ជ័យជំនះ Dien Bien Phu វត្ត Chua Cau ជាដើម។ ប្រធានគណៈចាត់តាំងទិវាសៀវភៅទីក្រុង Hoi An ខេត្ត Quang Nam លោក
Nguyen Van Lanh បានឲ្យដឹងថា៖

“គោលដៅរបស់យើងខ្ញុំគឺលើកទឹកចិត្តចលនាអានសៀវភៅ ពីនោះ អភិវឌ្ឍន៍
វប្បធម៌អាននៅទីក្រុង Hoi An ព្រមទាំង អភិវឌ្ឍន៍ប្រពៃណីចូលចិត្តអានសៀវភៅ
របស់ជន Hoi An ផងដែរ។ មុខសញ្ញាដែលយើងខ្ញុំយកចិត្តទុកដាក់ជាពិសេសគឺ ប្អូនៗកុមារជំទង់សិក្សានុស្សិស៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ