ទិវាសៀវភៅវៀតណាមលើកទី៤បានបើកនៅទីក្រុងហាណូយ
|
ទិវាសៀវភៅវៀតណាមលើកទី៤ឆ្នាំ២០១៧ក្រោមប្រធានបទ “សៀវ ភៅនិងការអភិវឌ្ឍន៍ចំណេះវិជ្ជាសហគមន៍” បានបើកជាផ្លូវការនាថ្ងៃទី៦មេសានៅទីក្រុងហាណូយ
(រូបថតៈ Phạm Hải/VietNamnet) |
(VOVworld)-ទិវាសៀវភៅវៀតណាមលើកទី៤ឆ្នាំ២០១៧ក្រោមប្រធានបទ “សៀវ
ភៅនិងការអភិវឌ្ឍន៍ចំណេះវិជ្ជាសហគមន៍” បានបើកជាផ្លូវការនាថ្ងៃទី៦មេសានៅទី
ក្រុងហាណូយ។ ការរៀបចំពិធីនេះ គឺសំដៅបន្តអះអាងនិងលើកទឹកចិត្តនូវតម្លៃរបស់
សៀវភៅ អត្ថន័យវប្បធម៌ និងភាពចាំបាច់របស់ទិវាសៀវភៅវៀតណាមក្នុងជីវភាព
ខាងស្មារតីរបស់សហគមន៍។នៅក្នុងពិធីនេះ អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វ
ផ្សាយវៀតណាម លោក Nguyen Minh Hong បានសង្កត់ធ្ងន់ថា៖
“គោលដៅរបស់ទិវាសៀវភៅវៀតណាមលើកទី៤គឺសំដៅបង្កើតការជួយ
ជ្រោមជ្រែងរបស់សង្គមយ៉ាងស៊ីជម្រៅប្រកបដោយប្រសិទ្ធភាព ព្រមទាំងទាក់ទាញ
ការចូលរួមរបស់សហគមន៍ទាំងមូលនិងប្រភពកម្លាំងសង្គមក្នុងការអភិវឌ្ឍន៍វប្ប
ធម៌អាន។នេះក៏ជាឱកាសសម្រាប់ផ្សព្វផ្សាយនិងលើកតម្កើងគំរូឆ្នើមដែលមានការ
រួមចំណែកសកម្មទៅក្នុងកិច្ចការកសាងនិងអភិវឌ្ឍន៍វប្បធម៌អានរបស់សហគមន៍
ទៀតផង”។
ទិវាសៀវភៅវៀតណាមបានតាំងបង្ហាញវណ្ណៈកម្មរបស់អង្គភាព គ្រឹះស្ថានបោះ
ពុម្ភផ្សាយ ចំនួន៨០លើទូទាំងប្រទេស ដោយប្រធានបទសម្បួរបែបលើគ្រប់វិស័យ
ដូចជា នយោបាយ ច្បាប់ សេដ្ឋកិច្ច វិទ្យាសាស្ត្រាបច្ចេកវិទ្យាជាដើម។ ទិវាសៀវភៅ
វៀតណាមនឹងបើករហូតដល់ថ្ងៃទី១០មេសាឆ្នាំ២០១៧៕