ទិវាអប់រំអន្តរជាតិឆ្នាំ ២០២៣៖ ដើម្បីសិទ្ធិទៅសាលារៀនរបស់កុមារីនៅអាហ្វហ្គា នីស្ថាន

(VOVWORLD) -  ដោយមានប្រធានបទ "វិនិយោគលើមនុស្ស ផ្តល់អាទិភាពដល់ការអប់រំ" អង្គការសហប្រជាជាតិបានផ្ដល់ទិវាអប់រំអន្តរជាតិឆ្នាំនេះ (ថ្ងៃទី ២៤ ខែមករា) ដល់កុមារី និងស្ត្រីនៅប្រទេសអាហ្វហ្គានីស្ថាន ដែលត្រូវដកហូតសិទ្ធិអប់រំ។

ទិវាអប់រំអន្តរជាតិឆ្នាំ ២០២៣៖ ដើម្បីសិទ្ធិទៅសាលារៀនរបស់កុមារីនៅអាហ្វហ្គា នីស្ថាន - ảnh 1សិស្សស្រីចូលរួមការប្រឡងចូលសាកលវិទ្យាល័យនៅទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថានថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២។ (រូបថត៖ AFP/VNA)

នៅក្នុងសារមួយក្នុងឱកាសទិវានេះ អគ្គនាយកនៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) លោកស្រី Audrey Azoulay បានដាស់តឿនឲ្យសហគមន៍អន្តរជាតិបង្ហាញទំនួលខុសត្រូវ ដើម្បីធានាឲ្យសិទ្ធិ របស់ស្ត្រី និងកុមារីនៅប្រទេសអាហ្វហ្គានីស្ថាន ត្រូវបានស្តារឡើងវិញភ្លាមមួយរំពិច។ បើតាមលោកស្រី Azoulay ការអប់រំគឺជាសិទ្ធិមនុស្សមូលដ្ឋាន ហើយត្រូវតែគោរព។

រីឯខ្លួនវិញ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាន អំពាវនាវឱ្យមានការវិនិយោគលើការអភិវឌ្ឍមនុស្សហើយផ្តល់អាទិភាពដល់ការអប់រំ ពីព្រោះនៅក្នុងកាលៈទេសៈនៃការធ្លាក់ចុះសកល ការកើនឡើងវិសមភាព និងវិបត្តិ អាកាសធាតុនោះ មានតែការអប់រំអស់មួយជីវិតប៉ុណ្ណោះ ដែលអាចបំបែកភាពក្រីក្រ លើកកំពស់គុណភាពជីវិត ហើយត្រៀមរៀបចំខ្លួនឲ្យបានប្រសើរជាងសម្រាប់ អនាគត។ លោកអគ្គលេខាធិការ Antonio Guterres បានសង្កត់ធ្ងន់ថា ការអប់រំត្រូវតែ ជាអាទិភាពមួយ ដើម្បីពន្លឿនការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ទាំងអស់ ហើយឆ្ពោះទៅរកសង្គមប្រកបដោយសមភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ