ទេសចរណ៍ទីក្រុងហូជីមិញធ្វើបច្ចុប្បន្នភាពនិន្នាការបរិវត្តកម្មឌីជីថល

(VOVWORLD) - អ្នកជំនាញបានចាត់ទុកថា មិនត្រឹមតែទីក្រុងហូជីមិញប៉ុណ្ណោះទេ និន្នាការធ្វើដំណើរដោយខ្លួនឯងកំពុងនាំមកនូវឱកាសនវានុវត្តន៍ជាច្រើនដល់ទីផ្សារវៀតណាម ហើយព្រមទាំងបញ្ហាប្រឈមសំខាន់ៗសម្រាប់សហគមន៍ធុរកិច្ច។
ទេសចរណ៍ទីក្រុងហូជីមិញធ្វើបច្ចុប្បន្នភាពនិន្នាការបរិវត្តកម្មឌីជីថល - ảnh 1អ្នកជំនាញរួមចំណែកគំនិតក្នុងសិក្ខាសាលា។ រូបថត៖ tuoitrethudo.com.vn

នាថ្ងៃទី ៤ មេសា នៅទីក្រុងហូជីមិញ មន្ទីរទេសចរណ៍ទីក្រុងបានសហការជាមួយក្រុមហ៊ុន Oxalis Adventure និងទស្សនាវដ្តី Tri Thuc (Znews) រៀបចំសិក្ខាសាលាស្តីពីការផ្លាស់ប្ដូរគំរូអាជីវកម្មទេសចរណ៍ដើម្បីធ្វើបច្ចុប្បន្នភាពនិន្នាការពិភពលោក។ ក្នុងសន្និសីទនេះ អ្នកជំនាញបានចាត់ទុកថា មិនត្រឹមតែទីក្រុងហូជីមិញប៉ុណ្ណោះទេ និន្នាការធ្វើដំណើរដោយខ្លួនឯងកំពុងនាំមកនូវឱកាសនវានុវត្តន៍ជាច្រើនដល់ទីផ្សារវៀតណាម ហើយព្រមទាំងបញ្ហាប្រឈមសំខាន់ៗសម្រាប់សហគមន៍ធុរកិច្ច។ ការប្រើប្រាស់បច្ចេកវិទ្យា និងការពង្រីកទីផ្សារតាមរយៈវេទិកាឌីជីថលនឹងនាំមកនូវឱកាសកាន់តែប្រសើរឡើងសម្រាប់អាជីវកម្មវៀតណាមក្នុងការទាក់ទាញអតិថិជន ជាពិសេសភ្ញៀវទេសចរអន្តរជាតិ។ ដើម្បីជួយឧបត្ថម្ភដល់អាជីវកម្មទេសចរណ៍ក្នុងការសម្របខ្លួនយ៉ាងសកម្ម និងទាញយកឱកាសប្រកបដោយប្រសិទ្ធភាព ដែលនាំមកដោយនិន្នាការទេសចរណ៍ថ្មីៗ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានឲ្យដឹងថានឹងសហការជាមួយក្រសួង ស្ថាប័ន និងតំបន់នានា ដើម្បីផ្តោតសំខាន់លើការអនុវត្តដំណោះស្រាយការបរិវត្តកម្មឌីជីថលលើវិស័យទេសចរណ៍ ការចាប់ផ្តើមអាជីវកម្ម និងការប្រើប្រាស់វិទ្យាសាស្ត្របច្ចេកវិទ្យា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ