ទេសចរណ៍វៀតណាម - ការផ្លាស់ប្តូរថ្មីសម្រាប់ការអភិវឌ្ឍ
(VOVWORLD) - នាថ្ងៃទី១០ខែឧសភា ក្នុងនាទី “ព្រឹត្តិការណ៍សំខាន់នៅអាស៊ី” លើទំព័រកាសែតភាសាអង់គ្លេសជួរមុខគេនៅថៃ បានចុះផ្សាយអត្ថបទស្តីពីកិច្ចខិតខំប្រឹងប្រែងផ្នែកទេសចរណ៍របស់វៀតណាម នៅចំពោះមុខផលប៉ះពាល់អវិជ្ជមាននៃជំងឺកូវីដ-១៩។
នៅក្នុងអត្ថបទសរសេរដែលមានចំណងជើងថា “វៀតណាមធ្វើឱ្យវិស័យ ទេសចរណ៍មានការផ្លាសប្តូរថ្មី” អ្នកនិពន្ធ Pattama Kuentak បានពណ៌នាថា វៀតណាមជាប្រទេសមួយដែលកម្រាស់ប្រវត្តិសាស្ត្រ មានខឿនវប្បធម៌ និងសិល្បៈម្ហូបអាហារដ៏សម្បូរបែប រួមទាំងមានរមណីយដ្ឋានលេចធ្លោនៅពាសពេញប្រទេស ដែលបានជួយវៀតណាមក្លាយទៅជាទីមកដល់គួរឲ្យទាក់ទាញមួយនៅតំបន់អាស៊ីអាគ្នេយ៍។
អត្ថបទខាងលើក៏បានឲ្យដឹងថា នៅមុនពេលមានការផ្ទុះរីករាលដាលនៃជំងឺកូវីដ១៩ ឆ្នាំ២០១៩ វៀតណាមបានទទួលភ្ញៀវទេសចរចំនួន ១៨លាននាក់ ដោយទទួលបានប្រាក់ចំណូលសរុប ៣២,៨ពាន់លានដុល្លារអាមេរិក ពីភ្ញៀវទេសចរណ៍ ទាំងជាតិ និងភ្ញៀវអន្តរជាតិ។ អត្ថបទបានបង្ហាញថា ជាមួយនឹងវិធានការខ្លាំងក្លាចំពោះជំងឺកូវីដ១៩ ក៏ដូចជាយុទ្ធនាការទេសចរណ៍ដ៏សកម្មពីរដ្ឋាភិបាល វិស័យទេសចរណ៍របស់វៀតណាមអាចស្តារឡើងវិញនៅឆ្នាំ ២០២៤ជាពុំខាន៕