ទេសចរណ៍វៀតណាម៖ ធ្វើបរិវត្តកម្មបៃតងដើម្បីអភិវឌ្ឍន៍ប្រកបដោយចីរភាព

(VOVWORLD) - ចាប់តាំងពីឆ្នាំ ២០១៨ មក សមាគមទេសចរណ៍
វៀតណាមបានបំផុសចលនា “ទេសចរណ៍វៀតណាម - រួមដៃគ្នាកាត់បន្ថយកាកសំណល់ប្លាស្ទិក” ហើយទទួលបាន ការជួយជ្រោមជ្រែងពីសំណាក់អាជីវកម្មទេសចរណ៍។

ទេសចរណ៍វៀតណាម៖ ធ្វើបរិវត្តកម្មបៃតងដើម្បីអភិវឌ្ឍន៍ប្រកបដោយចីរភាព - ảnh 1វេទិកា “ទេសចរណ៍វៀតណាម - ធ្វើបរិវត្តកម្មបៃតងដើម្បីអភិវឌ្ឍន៍ប្រកបដោយចីរភាព”។ (រូបថត៖ VGP)
នាថ្ងៃទី ១២ មេសា នៅទីក្រុងហាណូយ ក្នុងក្របខ័ណ្ឌនៃពិព័រណ៍ទេសចរណ៍ អន្តរជាតិវៀតណាម - VITM Hanoi ២០២៤ សមាគមទេសចរណ៍វៀតណាមបានរៀបចំ វេទិកា “ទេសចរណ៍វៀតណាម - ធ្វើបរិវត្តកម្មបៃតងដើម្បីអភិវឌ្ឍន៍ប្រកបដោយ ចីរភាព”។
វេទិកានេះមានវគ្គពិភាក្សាចំនួន២៖ ការយល់ដឹងអំពីការធ្វើបរិវត្តកម្មបៃតងក្នុង វិស័យទេសចរណ៍ និងសិក្ខាសាលាអំពីដំណោះស្រាយធ្វើបរិវត្តកម្មបៃតងសម្រាប់ ទេសចរណ៍វៀតណាម។
ចាប់តាំងពីឆ្នាំ ២០១៨ មក សមាគមទេសចរណ៍វៀតណាមបានបំផុសចលនា “ទេសចរណ៍វៀតណាម - រួមដៃគ្នាកាត់បន្ថយកាកសំណល់ប្លាស្ទិក” ហើយទទួលបាន ការជួយជ្រោមជ្រែងពីសំណាក់អាជីវកម្មទេសចរណ៍។ លោក Vu The Binh ប្រធាន សមាគមទេសចរណ៍វៀតណាមបានឲ្យដឹងថា៖ “សមាគមទេសចរណ៍បានម្ចាស់ការចលនាឲ្យអាជីវកម្មទេសចរណ៍ទូទាំងប្រទេសធ្វើបរិវត្តកម្មបៃតង រួមដៃគ្នាការពារបរិស្ថាន និងធានាការអភិវឌ្ឍទេសចរណ៍វៀត ណាមទៅជាវិស័យសេដ្ឋកិច្ចបៃតងដោយផ្អែកលើការអភិវឌ្ឍផលិតផលទេសចរណ៍បៃតង សេវាកម្មបៃតង ហើយសំខាន់បំផុតគឺការលើកកម្ពស់ការយល់ដឹង និង សកម្មភាព នៃប្រព័ន្ធអាជីវកម្មទេសចរណ៍វៀតណាមឆ្ពោះទៅរកបរិវត្តកម្មបៃតង ដើម្បីការអភិវឌ្ឍ ប្រកបដោយចីរភាព និងប្រសិទ្ធភាពនៃទេសចរណ៍វៀតណាម”។
បណ្ដាតំណាងបានចាត់ទុកថា ការអភិវឌ្ឍវិស័យទេសចរណ៍ឆ្ពោះទៅរកកំណើន បៃតងចាំបាច់ត្រូវអនុវត្តន៍ដោយទន្ទឹមគ្នានឹងការផ្លាស់ប្ដូរថ្មីបច្ចេកវិទ្យា ការប្រើប្រាស់ ថាមពលប្រកបដោយប្រសិទ្ធភាព ការបង្កើនសមាមាត្រនៃប្រភពថាមពលកកើតឡើង វិញ និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ