|
រមណីយដ្ឋានដ៏ល្បីឈ្មោះនានារបស់វៀតណាម |
(VOVworld) - នៅសន្និសីទបូករសុបសកម្មភាពក្នុងរយៈពេល៩ខែដើមឆ្នាំ២០១៥
លើវិស័យវប្បធម៌ កីឡានិងទេសចរណ៍ ដែលត្រូវបានរៀបចំឡើងនាថ្ងៃទី២ តុលា
ប្រធានអគ្គនាយកដ្ឋានទេសចរណ៍វៀតណាមលោក Nguyen Van Tuan បានឲ្យដឹង
ថា អគ្គនាយកដ្ឋានគ្រោងនឹងបង្ហាញមុខ clip ផ្សព្វផ្សាយទេសចរណ៍លើរលកទូរ
ទស្សន៍អន្តរជាតិនាពេលខាងមុខនេះ។clip ផ្សព្វផ្សាយនេះមានប្រវែង៣០វិនាទី
ដោយអគ្គនាយកដ្ឋានទេសចរណ៍សហការជាមួយកម្មវិធីអភិវឌ្ឍន៍សមត្ថភាព
ទេសចរណ៍មានការទទួលខុសត្រូវជាមួយបរិស្ថាននិងសង្គមដោយសហភាពអឺរ៉ុប
ផ្ដល់ជំនួយឧបត្ថម្ភ។ចាប់ពីថ្ងៃទី២០ តុលាខាងមុខ អគ្គនាយកដ្ឋានទេសចរណ៍
វៀតណាមនឹងចុះហត្ថលេខាលើកិច្ចសន្យាដែលផ្សព្វផ្សាយ clip នេះ៣០០លើក
លើកាណាល់ទូរទស្សន៍ Channel របស់អង់គ្លេស៕