ទេសចរណ៍វៀតណាមទាក់ទាញចំណាប់អារម្មណ៍ក្នុងពិព័រណ៍ទេសចរណ៍មេឌីទែរ៉ាណេ

(VOVWORLD) - ស្ថានទូតវៀតណាមប្រចាំនៅអ៊ីតាលីបានឲ្យដឹងថា ស្តង់ទេសចរណ៍វៀតណាមបានចូលរួមក្នុងពិព័រណ៍ទេសចរណ៍មេឌីទែរ៉ាណេ (BMT) លើកទី ២៦ ដែលប្រព្រឹត្តទៅនៅទីក្រុង Naples រយៈពេលបីថ្ងៃចាប់ពីថ្ងៃទី ១៦-១៨ ខែមីនា ដោយទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើនមកទស្សនា។

ទេសចរណ៍វៀតណាមទាក់ទាញចំណាប់អារម្មណ៍ក្នុងពិព័រណ៍ទេសចរណ៍មេឌីទែរ៉ាណេ - ảnh 1តំណាងស្ថានទូតវៀតណាមប្រចាំនៅអ៊ីតាលី និងស្ថានកុងស៊ុលកិត្តិយសវៀតណាមប្រចាំនៅ Napoli  បានចូលរួមនៅ BMT (រូបថត៖ Truong Duy/TTXVN)

នេះជាលើកដំបូងដែលស្ថានទូតវៀតណាមប្រចាំនៅអ៊ីតាលីបានចូលរួមក្នុង BMT ដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏សំខាន់មួយរបស់ប្រទេសអ៊ីតាលី សម្រាប់វិស័យទេសចរណ៍ដោយឡែក។ ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមរបស់អ្នកទស្សនាជាង១ម៉ឺននាក់; អ្នកតាំងពិព័រណ៍ ៤០០ មកពីតំបន់នៃប្រទេសអ៊ីតាលីចំនួន ១២ និង ប្រទេសជុំវិញពិភពលោកចំនួន ២៦។ គួរកត់សម្គាល់ថា BMT ២០២៣ មានវត្តមានរបស់ឈ្មោះធំៗនៅក្នុងវិស័យទេសចរណ៍។

នៅពិព័រណ៍នេះ ភ្ញៀវទេសចរជាច្រើនបានទៅទស្សនាស្តង់របស់វៀតណាម។ ប្រតិបត្តិករ និងក្រុមហ៊ុនទេសចរណ៍អ៊ីតាលីជាច្រើនបានសម្តែងក្តីរីករាយចំពោះបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់វៀតណាម និងសេវាកម្មទេសចរណ៍ចម្រុះ ហើយមានបំណងចង់រៀបចំដំណើរទេសចរណ៍ជាច្រើនទៅកាន់ប្រទេសវៀតណាមក្នុងរយៈពេលដ៏ខ្លីបំផុត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ