ទិសដៅនៃសកម្មភាពរបស់សហភាពអ៊ឺរ៉ុបផ្តោតលើការស្តារសេដ្ឋកិច្ចឡើងវិញក្រោយពីវិបត្តិ Covid-19
(VOVWORLD) - ប្រធានគណៈកម្មការអ៊ឺរ៉ុបលោកស្រី Ursula von der Leyen កាលពីថ្ងៃទី ១៦ ខែកញ្ញាបានបង្ហាញសារប្រចាំឆ្នាំរបស់លោកស្រីទៅកាន់ សភាអ៊ឺរ៉ុបនៅទីក្រុងប្រ៊ុចសែលដោយគូសបញ្ជាក់ពីផែនការសំខាន់ៗក្នុងការស្តារសហភាពអ៊ឺរ៉ុបឡើងវិញបន្ទាប់ពីវិបត្តិជំងឺរាតត្បាតកូវីដ១៩ ព្រមទាំងឆ្ពោះទៅរកគោលដៅក្នុងរយៈពេលវែងផងដែរ។
ប្រធានគណៈកម្មការអ៊ឺរ៉ុបលោកស្រី Ursula von der Leyen (រូបថត៖ Reuters) |
នៅក្នុងសុន្ទរកថាដ៏សំខាន់បំផុតរបស់លោកស្រីប្រចាំឆ្នាំ ដែលគូសបញ្ជាក់ពីយុទ្ធសាស្ត្រអភិវឌ្ឍន៍នាពេលខាងមុខរបស់សហភាពអឺរ៉ុប ប្រធានគណៈកម្ម ការនៃសហភាពអ៊ឺរ៉ុប លោក Ursula von der Leyen បានចំណាយពេលភាគច្រើនរបស់ខ្លួនដើម្បីនិយាយអំពីយុទ្ធសាស្ត្រនិងផែនការស្តារសេដ្ឋកិច្ចអឺរ៉ុបឡើងវិញបន្ទាប់ពីវិបត្តិជំងឺកូវីដ១៩ ក៏ដូចជាការវិនិយោគលើវិស័យបច្ចេកវិទ្យានិងបរិស្ថានផងដែរ។
ចំពោះគោលដៅរយៈពេលខ្លីដែលត្រូវការជាបន្ទាន់នេះ បើយោងតាមលោកស្រី Ursula von der Leyen បានឲ្យដឹងថាអាទិភាពចម្បងរបស់គណៈកម្មការអឺរ៉ុប គឺត្រូវធានាឱ្យមានការគ្រប់គ្រងបានល្អនិងទប់ស្កាត់ជំងឺរាតត្បាត Covid-19 ដែលកំពុងតែមានសញ្ញានៃការផ្ទុះឡើងវិញយ៉ាងខ្លាំងនៅក្នុងប្រទេសជាសមាជិកសហភាពអឺរ៉ុបជាច្រើន៕