ទេសាភិបាលធនាគារជាតិវៀតណាមជួបសន្ទនាជាមួយប្រធាន IMF ប្រចាំនៅវៀតណាម
|
ទេសាភិបាលធនាគារជាតិវៀតណាមជួបសន្ទនាជាមួយប្រធាន IMF ប្រចាំនៅវៀតណាមលោក Sanjay Kalra
|
(VOV)_នៅក្នុងជំនួបសន្ទនា នាព្រឹកថ្ងៃទី២៩ កក្កដា នៅទីក្រុងហាណូយ ទេ
សាភិបាលធនាគារជាតិវៀតណាម លោក Nguyen Van Binh បានអបអរសាទរ
ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ ប្រចាំនៅវៀតណាម លោក Sanjay Kalra ដែល
បានសម្រេចល្អបេសកកម្មជាប្រធានដំណាង IMF ប្រចាំនៅវៀតណាម ហើយវាយ
តំលៃខ្ពស់ចំពោះតួនាទីជាស្ពានតភ្ជាប់វៀតណាមជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ។ លោក Nguyen Van Binh ក៏បានថ្លែងអំណរគុណ ចំពោះការជួយឧបត្ថម្ភរបស់បុគ្គល
លោក Sanjay Kalra និង IMF សំរាប់ធនាគារជាតិវៀតណាមផងដែរ។
ក្នុងព្រឹកថ្ងៃដដែល ទេសាភិបាលធនាគារជាតិវៀតណាម លោក Nguyen Van
Binh ក៏បានស្វាគមន៍លោក Jonathan Dunn មកបំពេញបេសកកម្មជាប្រធានដំណាង
ថ្មីរបស់ IMF ប្រចាំនៅវៀតណាម និងសង្ឃឹមថាលោក Jonathan Dunn នឹងបន្តពូន
ជ្រុំអោយទំនាក់ទំនងរវាងភាគីទាងពីរ៕