ទេសាភិបាលមណ្ឌលហិរញ្ញវត្ថុក្រុងឡុងវាយតំលៃខ្ពស់ការខំប្រឹងប្រែងស្ថិរភាពហិរញ្ញវត្ថុធនាគាររបស់វៀតណាម
|
ទេសាភិបាលមណ្ឌលហិរញ្ញវត្ថុទីក្រុងឡុងលោកស្រី Alderman Fiona Woolf ក្នុងដំណើរទស្សនកិច្ចនៅវៀតណាម (VOV) |
Vovworld-វិលត្រឡប់បន្ទាប់ពីដំណើរទស្សនកិច្ចនៅវៀតណាមនាពេលថ្មីៗ
នេះ ទេសាភិបាលមណ្ឌលហិរញ្ញវត្ថុទីក្រុងឡុងលោកស្រី Alderman Fiona Woolf
បានចែករំលែកជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម
ប្រចាំនៅអង់គ្លេសថា ខឿនសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍របស់វៀតណាមអាចនាំមក
ឱកាសធំធេងនិងផលប្រយោជន៍យូរអង្វែងសំរាប់មជ្ឈដ្ឋានវិនិយោគិនអង់គ្លេស។
ផ្តោតទៅលើវិស័យសំខាន់ចំនួន៣ដែលរដ្ឋាភិបាលវៀតណាមកំពុងអនុវត្តសំដៅ
ស្ថិរភាពមណ្ឌលហិរញ្ញវត្ថុ-ធនាគារ លោកស្រី Woolf បានចាត់ទុកថា ការប្រមូល
ផ្ដុំដោះស្រាយបញ្ហារបស់ដំបន់សេវាកម្មហិរញ្ញវត្ថុនិយាយរួមជាទិសដៅត្រឹមត្រូវ។
ស្ដីពីយថាទស្សន៍សហប្រតិបត្តិការរវាងវៀតណាមនិងសហភាពអឺរ៉ុប (EU)
និយាយរួមនិងអង់គ្លេសនិយាយដោយឡែក លោកស្រីបានអះអាងថាមជ្ឈដ្ឋាន
វិនិយោគិនអង់គ្លេសកំពុងទន្ទឹមរងចាំកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាង
វៀតណាមនិង EU។ គេគាំទ្រនិងមានបំណងកិច្ចព្រមព្រៀងនេះត្រូវបានចុះ
ហត្ថលេខាយ៉ាងឆាប់រហ័សពីព្រោះវានាំមកផលប្រយោជន៍ដ៏ធំធេងសំរាប់វៀត
ណាមនិងប្រទេស EU៕