ទេសាភិបាលរដ្ឋធានី Jarkata លោក Joko Widodo ដណ្តើមបានជ័យជំនះក្នុងការបោះឆ្នោតប្រធានាធិបតីឥណ្ឌូណេស៊ី


ទេសាភិបាលរដ្ឋធានី Jarkata លោក Joko Widodo ដណ្តើមបានជ័យជំនះក្នុងការបោះឆ្នោតប្រធានាធិបតីឥណ្ឌូណេស៊ី - ảnh 1
ទេសាភិបាលរដ្ឋធានី Jarkata លោក Joko Widodo ដណ្តើមបានជ័យជំនះក្នុងការបោះឆ្នោតប្រធានាធិបតីឥណ្ឌូណេស៊ី (Image: VNA)

(VOVworld) – នាយប់ថ្ងៃទី ២២ កក្កដា គណៈកម្មាធិការរៀបចំការបោះឆ្នោត
​ឥណ្ឌូណេស៊ី (GEC) បានប្រកាសលទ្ធផលជាផ្លូវការនៃការបោះឆ្នោតប្រធានា
ធិបតីនៅ ប្រទេសនេះដែលត្រូវបានរៀបចំឡើង នាថ្ងៃទី ៩ កក្កដា​ កន្លងមក។
តាមនោះ ទេសាភិបាលរដ្ឋធានី Jarkata លោក Joko Widodo ដណ្តើមបានជ័យ
ជំនះដោយមាន សម្លេងគាំទ្រចំនួន ៥៣,១៥%។ ប្រធានគណៈបក្សចលនា
ឥណ្ឌូណេស៊ីមហិមារ (Gerinda) លោក Prabowo Subianto ទទួលបានសម្លេង
គាំទ្រចំនួន ៤៦,៨៥% តែប៉ុណ្ណោះ។ ដោយហេតុនេះ លោក Widodo បានជាប់
ឆ្នោតជាផ្លូវការក្នុងការបោះ ឆ្នោតនេះនិងដំណើរការធ្វើពិធីសច្ចាប្រនិធានទទួល
កាន់ដំណែងនាថ្ងៃទី ២០ តុលាខាងមុខ។ ក្នុងការបោះឆ្នោតប្រធានាធិបតីឥណ្ឌូ
ណេស៊ី នាថ្ងៃទី ៩ កក្កដា កន្លងមក អ្នកបោះឆ្នោត ចំនួន ៧០,៧% បានទៅបោះ
ឆ្នោត។ ការបោះឆ្នោតនេះបានប្រព្រឹត្តទៅប្រកបដោយជោគជ័យក្នុងបរិយាកាស
សណ្តាប់ធ្នាប់សន្តិភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ