ទេសាភិបាលអ៊ូស្ត្រាលីមានការចាប់អារម្មណ៍ដ៏ជ្រាលជ្រៅចំពោះការអភិវឌ្ឍន៍របស់វៀតណាម

ទេសាភិបាលអ៊ូស្ត្រាលីមានការចាប់អារម្មណ៍ដ៏ជ្រាលជ្រៅចំពោះការអភិវឌ្ឍន៍របស់វៀតណាម - ảnh 1
ទេសាភិបាលអ៊ូស្ត្រាលីមានការចាប់អារម្មណ៍ដ៏ជ្រាលជ្រៅចំពោះការអភិវឌ្ឍន៍របស់វៀតណាម (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ៧ កុម្ភៈ នៅទីក្រុង Canberra ទេសាភិបាលអ៊ូស្ត្រាលី លោកស្រី
Quentin Bryce បានទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ូស្ត្រាលី
លោក Hoang Vinh Thanh ដែលអញ្ជើញមកជំរាបលាក្នុងឱកាសបញ្ចប់បេសកម្មការទូត
នៅទីនេះ ។ ក្នុងការទទួលជួបសន្ទនា ឯកអគ្គរដ្ឋទូត  Hoang Vinh បានថ្លែងអំណរគុណ
ទេសាភិបាលអ៊ូស្ត្រាលី លោកស្រី​​ Quentin Bryce រដ្ឋាភិបាលនិងបណ្ដាស្ថាប័នទាក់ទិន
នានារបស់អ៊ូស្ត្រាលីបានដែលបង្កលក្ខណៈងាយស្រួលសំរាប់ឯកអគ្គរដ្ឋទូតវៀតណាម
សម្រេចភារកិច្ចក្នុងបេសកម្មការទូត។ រីឯខ្លួនវិញ ទេសាភិបាល Quentin Bryce បាន
វាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាក្នុងទំនាក់ទំនងលើគ្រប់វិស័យរវាង
វៀតណាមនិងអ៊ូស្ត្រាលីក្នុងរយៈពេល ៤០ ឆ្នាំ កន្លងមក។ ទន្ទឹមនឹងនោះ លោកស្រី​
Quentin Bryce បានអបអរបណ្ដាសមិទ្ធិដែល វៀតណាមទទួលបានលើវិស័យសេដ្ឋកិច្ច
សង្គម។ ទេសាភិបាលអ៊ូស្ត្រាលីបាន សង្ឃឹមថា៖ ក្នុងឋានៈណា ឯកអគ្គរដ្ឋទូត Hoang
Vinh Thanh នឹងបន្តរួមចំណែក ចូលក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសទាំង ២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ