ទស្សនាវដ្ដី Business Times៖ វៀតណាមបានត្រៀមខ្លួនសម្រាប់ការបោះជំហានលោតផ្លោះក្នុងឆ្នាំ ២០២២
(VOVWORLD) - ទស្សនាវដ្ដី Business Times (សិង្ហបុរី) បានព្យាករណ៍ថា ក្នុងឆ្នាំខាល ចត្វាស័ក ២០២២ នេះ វៀតណាមនឹងអះអាងពីឋានៈរបស់ខ្លួន ជា "ខ្លាថ្មីរបស់ទ្វីបអាស៊ី" និងសម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់។
កំពុងផែហាយហ្វុង។ (រូបថត៖ An Dang/TTXVN)
|
អត្ថបទសរសេរបានដកស្រង់ការវាយតម្លៃរបស់ធនាគារពិភពលោក (WB) ថា បច្ចុប្បន្ននេះវៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសផុលផុស និងអភិវឌ្ឍន៍បំផុតនៅតំបន់អាស៊ីបូព៌ា។ វៀតណាមកំពុងស្តារឡើងវិញពីផលប៉ះពាល់សេដ្ឋកិច្ចនៃជំងឺរាតត្បាតកូវីដ-១៩ ហើយដំណើរការនេះនឹងត្រូវបានពន្លឿននៅឆ្នាំ ២០២២។ ក្រុមអ្នកស្រាវជ្រាវរបស់ DBS ធនាគារឈានមុខគេនៅសិង្ហបុរី បានព្យាករណ៍ថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមក្នុងឆ្នាំ ២០២២ នឹងសម្រេចបានប្រហែល ៨% ។ ទន្ទឹមនឹងនេះ មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) បានព្យាករណ៍ថា នៅឆ្នាំ២០២២នេះ វៀតណាមនឹងឈានឡើងពីចំណាត់ថ្នាក់ទី ៦ ឡើងដល់ថ្នាក់ទី៣ ក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) ទាក់ទងនឹងផលិតផលក្នុងស្រុកសរុប(GDP) បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី និងប្រទេសថៃ ដោយមានវណ្ណៈកណ្តាលកំពុងកើនឡើងយ៉ាងឆាប់រហ័ស ជាមួយនឹងបរិមាណមហាសេដ្ឋីផងដែរ។
ទស្សនាវដ្ដី Business Times បានចាត់ទុកថា កត្តាសំខាន់ដែលរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់វៀតណាម គឺការទាក់ទាញការវិនិយោគពីបរទេសយ៉ាងគំហុក។ អត្ថបទនេះបានបញ្ជាក់ថា វៀតណាមពិតជាសក្កិសមនឹងកិត្តិនាមជា "ខ្លាថ្មីរបស់ទ្វីបអាស៊ី"។