ទស្សនាវដ្ដី​ទេសចរណ៍​អង់គ្លេស​ដាក់ឈ្មោះ​បេតិកភណ្ឌ​វៀតណាម​ចំនួន​៣​ ទៅ​ក្នុង​បញ្ជី​គោល​ដៅ​​ដែល​ត្រូវ​​ទៅ​ទស្សនា

(VOVWORLD) - ទស្សនាវដ្ដីទេសចរណ៍ Wanderlust របស់អង់គ្លេស ទើបបាននាំចេញបញ្ជីឈ្មោះកន្លែងទេសចរណ៍ទាំង ១០ ដែលត្រូវទៅទស្សនា។

ជាពិសេស ឈូងសមុទ្រ Ha Long (Quang Ninh) បេតិកភណ្ឌធម្មជាតិពិភពលោកដែលទទួលស្គាល់ដោយអង្គការ UNESCO ត្រូវបានជ្រើសរើសជាគោលដៅដំបូងគេនៅក្នុងបញ្ជីនេះ។ Wanderlust ជឿជាក់ថា គ្មានទីកន្លែងណាមួយនៅលើពិភពលោកដែលមានផ្ទាំងថ្មកំបោរធំនិងគួរឱ្យចាប់អារម្មណ៍ជាងឈូងសមុទ្រ Ha Long ទេ។

ឈរលំដាប់ថ្នាក់ទី ៦ ក្នុងបញ្ជីនេះគឺ ទីក្រុង Hoi An (Quang Nam)។ យោងតាម Wanderlust ទីក្រុង Hoi An ត្រូវបានអង្គការ UNESCO ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌ពិភពលោក ប្រហែលជាដោយសារតែសម្រស់បុរាណ ភាពក្សេមក្សាន្ត និងជីវភាពរស់នៅរបស់អ្នកស្រុក។

Phong Nha-Ke Bang (Quang Binh) គឺជាបេតិកភណ្ឌទី ៩ ក្នុងបញ្ជីរបស់Wanderlust។ Wanderlust បានវាយតម្លៃថា ឧទ្យានជាតិ Phong Nha-Ke Bang ដែលអង្គការ UNESCO បានទទួលស្គាល់ជាបេតិកភណ្ឌធម្មជាតិពិភពលោក ជាគោលដៅគួរឱ្យទាក់ទាញបំផុតនៅក្នុងប្រទេសដែលមានផ្ទៃដីព្រៃឈើធម្មជាតិដ៏ធំសម្បើម។ ភាពទាក់ទាញនៅទីនេះគឺល្អាងភ្នំដ៏ស្រស់ស្អាត ជាមួយនឹងទន្លេក្រោមដីមានទឹកថ្លាឈ្វេង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ