ទស្សនាវដ្តី Forbes ប្រកាសពាណិជ្ជសញ្ញាចំនួន ៤០ នៃក្រុមហ៊ុនវៀតណាមដែលមានតម្លៃក្នុងឆ្នាំ ២០១៧
(VOVWORLD) -ទស្សនាវដ្តី Forbes វៀតណាមទើបនឹងបានប្រកាសបញ្ជីរាយនាមពាណិជ្ជសញ្ញាចំនួន ៤០ នៃក្រុមហ៊ុនដែលមានតម្លៃនាំមុខគេក្នុងឆ្នាំ ២០១៧។
ទស្សនាវដ្តី Forbes ប្រកាសពាណិជ្ជសញ្ញាចំនួន ៤០ នៃក្រុមហ៊ុនវៀតណាមដែលមានតម្លៃក្នុងឆ្នាំ ២០១៧ (internet) |
ទស្សនាវដ្តី Forbes វៀតណាមទើបនឹងបានប្រកាសបញ្ជីរាយនាមពាណិជ្ជសញ្ញាចំនួន ៤០ នៃក្រុមហ៊ុនដែលមានតម្លៃនាំមុខគេក្នុងឆ្នាំ ២០១៧។ Vietcombank គឺជាធនាគារពាណិជ្ជកម្មធំ ដោយរដ្ឋគ្រប់គ្រងភាគហ៊ុនបានក្លាយទៅជាតំណាងដែលបានរៀបចំណាត់ថ្នាក់ខ្ពស់បំផុតក្នុងចំណោមធនាគារដែលមានឈ្មោះក្នុងបញ្ជីរាយនាម។ បញ្ជីរាយនាមដែល Forbes បាននាំចេញនោះ ភាគច្រើនគឺជាក្រុមហ៊ុននាំមុខគេក្នុងវិស័យធ្វើអាជីវកម្មនីមួយៗ ហើយមានការរួមវិភាគទានជាច្រើនក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច។ នៅទីផ្សារក្នុងស្រុក Forbes បានវាយតម្លៃចំពោះ Vietcombank គឺជាក្រុមហ៊ុនធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពបំផុតរបស់វៀតណាម ជាបន្តបន្ទាប់ក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅ។ បញ្ជីរៀបចំណាត់ថ្នាក់នៃក្រុមហ៊ុនធំនិងមានអំណាចបំផុតលើពិភពលោក ចំនួន ២០០០ របស់ Forbes ក៏បានឲ្យដឹងថា Vietcombank គឺជាធនាគារមានតម្លៃទីផ្សារធំបំផុតនៅទីផ្សារក្នុងស្រុក៕