ទស្សនាវដ្តី Forbes ភាសាអ៊ីស្រាអែលបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលនយោបាយ សេដ្ឋកិច្ចនិងការទូតរបស់វៀតណាម
(VOVWORLD) - ធ្វើការបកស្រាយចំពោះការវាយតម្លៃនេះ Forbes បានចាត់ទុកថា វៀតណាមទទួលបានសមិទ្ធិផលទាំងនេះគឺដោយសារ វៀតណាមតែងតែផ្តោតសំខាន់លើការកែលម្អបរិយាកាសធុរកិច្ចនិងការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ។
បណ្តាញផលិតកម្មកែច្នៃផ្លែឈើរបស់ក្រុមហ៊ុនភាគហ៊ុន Nafoods ខាងត្បូង (រូបថត៖ TTXVN) |
ទស្សនាវដ្តី Forbes ភាសាអ៊ីស្រាអែលទើបបានចុះផ្សាយ នូវអត្ថបទមួយ ដែលមានចំណងជើងថា “ហេតុអ្វី យើងគួរគិតបន្ថែមទៀតអំពីប្រទេស វៀតណាម” ក្នុងនោះបានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធិផលនយោបាយ សេដ្ឋកិច្ច និងការទូត រួមទាំងជោគ ជ័យរបស់វៀតណាម នៅក្នុងការប្រ យុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 ទៀតផង។
ធ្វើការបកស្រាយចំពោះការវាយតម្លៃនេះ Forbes បានចាត់ទុកថា វៀតណាមទទួលបានសមិទ្ធិផលទាំងនេះគឺដោយសារ វៀតណាមតែងតែផ្តោតសំខាន់លើការកែលម្អបរិយាកាសធុរកិច្ចនិងការរៀបចំរចនាសម្ព័ន្ធសេដ្ឋ កិច្ចឡើងវិញ។ យោងតាមសន្ទស្សន៍សមត្ថភាពប្រកួតប្រជែងសកលឆ្នាំ ២០១៩ វៀតណាមបានកើនឡើង ១០កាំ បើប្រៀបធៀបនឹងឆ្នាំមុន ពោលគឺស្ថិតក្នុងចំណាត់ថ្នាក់ ៦៧ ហើយក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានការរីកចម្រើនក្នុងឆ្នាំផងដែរ។ ធនាគារពិភពលោក (WB) ក៏បានវាយតម្លៃថា វៀតណាមមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងការកែលម្អបរិយាកាសធុរកិច្ចក្នុងទសវត្សកន្លងមក។ ទន្ទឹមជាមួយគ្នានោះ Forbes បានឲ្យដឹងថា វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន ១២ ជាមួយដៃគូនានា រួមទាំងកិច្ចព្រមព្រៀង “ជំនាន់ថ្មី” ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់និងទូលំទូលាយជាង។ បន្ថែមលើនេះ Forbes ក៏បានលើកឡើងចំពោះការដែលវៀតណាមជាសមាជិកនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។
អត្ថបទនេះក៏បានវាយតម្លៃខ្ពស់ចំពោះវិធានការប្រយុទ្ធប្រឆាំងនឹង COVID-19 របស់វៀតណាមផង៕