ទស្សនវិស័យរបស់វៀតណាមក្លាយទៅជាមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុនៅអាស៊ីអាគ្នេយ៍

(VOVWORLD) - ប្រទេសវៀតណាម  - ខឿនសេដ្ឋកិច្ចត្រូវបានចាត់ទុកមានការលូតលាស់លឿនបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ ដោយបានគេរំពឹងថា នឹងក្លាយជាមជ្ឈមណ្ឌលនៃវិស័យបច្ចេកទេសហិរញ្ញវត្ថុ (Fintech) ក្នុងតំបន់លើគេហទំព័រ។ 

ពោលគឺនៅត្រឹមឆ្នាំ ២០១៧ អត្រាកំណើននឹងកើនឡើង ៦,៨% - គឺខ្ពស់ជាង ០,១% នៃគោលដៅដែល រដ្ឋាភិបាលដាក់ចេញ។ ដោយសារតែកំណើនសេដ្ឋកិច្ចកើនឡើង វណ្ណៈកណ្តាលកើនឡើង និន្នាការអ្នកប្រើប្រាស់ខ្ពស់ ហើយចំនួនអ្នកប្រើប្រាស់អ៊ិនធឺណែតកាន់តែច្រើនឡើង ៗ ប្រការទាំងអស់នេះ បានជម្រុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ។ តាមស្ថិតិថ្មីៗបំផុតបានបង្ហាញថា ចំនួនប្រជាជនវៀតណាម៥៤% ប្រើប្រាស់អ៊ិនធឺ ណិត ហើយចំនួននេះត្រូវបានគេរំពឹងថានឹងកើនឡើងយ៉ាងខ្លាំងក្នុងឆ្នាំខាងមុខ។ទន្ទឹមជាមួយគ្នានោះ រដ្ឋាភិបាលក៏បាននាំចេញគំនិតផ្តួចផ្តើមជាច្រើនដើម្បីពង្រឹងសេដ្ឋកិច្ចឌីជីថលផងដែរ។

អត្ថបទនេះក៏បានវាយតម្លៃថា ដោយសក្ដានុពលក្នុងសេដ្ឋកិច្ចឌីជីថលរួមជាមួយយថាទស្សន៍យសេដ្ឋកិច្ច វៀតណាមនឹងក្លាយជាមជ្ឈមណ្ឌលចាប់ផ្តើមអាជីព Fintech នៅក្នុងតំបន់។  មូលហេតុមួយទៀតដែលធ្វើឲ្យវៀតណាមក្លាយទៅជាតំបន់អំណោយផលសម្រាប់អាជីវកម្មចាប់ផ្តើមអាជីព គឺជាការគាំទ្រពីរដ្ឋាភិបាល។ ពោលគឺ  រដ្ឋាភិបាល វៀតណាមក៏មានកម្មវិធីពន្ធពិសេសសម្រាប់អាជីវកម្មចាប់ផ្តើមអាជីព ដោយ មានលក្ខខណ្ឌជាក់លាក់មួយចំនួនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ