ទាហាន IS ចំនួនជាង ២០០០០ នាក់នៅតែធ្វើសកម្មភាពនៅប្រទេសអ៊ីរ៉ាក់ និងស៊ីរី

(VOVWORLD) - យោងតាមរបាយការណ៍នៃអង្គការសហប្រជាជាតិដែលបានប្រកាសកាលពីថ្ងៃទី ១៣ ខែសីហា បានឲ្យដឹងថា មានទាហានមានប្រមាណពី ២០០០០ ដល់ ៣០០០០ នាក់នៃអង្គការឥស្លាមស្វ័យប្រកាស (IS) នៅតែធ្វើសកម្មភាពនៅប្រទេសអ៊ីរ៉ាក់ និងស៊ីរី ទោះបីជាទទួលបរាជ័យនៅសមរភូមិទាំងនេះក៏ដោយ។
ទាហាន IS ចំនួនជាង ២០០០០ នាក់នៅតែធ្វើសកម្មភាពនៅប្រទេសអ៊ីរ៉ាក់ និងស៊ីរី - ảnh 1 យោងតាមរបាយការណ៍នៃអង្គការសហប្រជាជាតិបានឲ្យដឹងថាមានទាហាមានប្រមាណពី ២០០០០ ដល់ ៣០០០០ នាក់នៃអង្គការឥស្លាមស្វ័យប្រកាស (IS) នៅតែធ្វើសកម្មភាពនៅប្រទេសអ៊ីរ៉ាក់និងស៊ីរី

យោងតាមរបាយការណ៍នេះ ក្រុម IS បានបាត់បង់តំបន់ដែលខ្លួនកាន់កាប់ស្ទើតែជាច្រើនពីមុនមក ជាពិសេសក្រោយពីពេលដែលក្រុមកម្លាំងនេះ ត្រូវបានវាយប្រហារនៅទីក្រុង Mosul និង Raqa កាលពីឆ្នាំទៅមិញ។ ក៏ប៉ុន្តែ IS នៅតែអនុវត្តការប្រហារនៅខាងក្នុងទឹកដីស៊ីរី។ របាយការណ៍របស់អង្គការសហ ប្រជាជាតិក៏បានបញ្ជាក់ទៀតថា មានទាហានមួយចំនួនធំបានចាកចេញពីទឹកដី ដែលក្រុម IS កាន់កាប់ ក្នុងនោះមានចំនួនជាច្រើនបានទៅដល់ អេហ្កានីស្ថាន ហើយកងកម្លាំង IS ក៏មានមនុស្សចំនួន៥០០នាក់កំពុង មានវត្តមាននៅប្រទេស Yemen និង ទាហាន Al-Queda ជាង៦០០០នាក់ក៏កំពុងមានវត្តមាននៅប្រទេសនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ