ទំហំនាំចេញកសិ-រុក្ខ-ជលផលរបស់វៀតណាមក្នុងឆមាសទី១ឆ្នាំ២០២០សម្រេចបានជាង១៨,៨ពាន់លានដុល្លាអាមេរិក

(VOVWORLD) - ក្រសួងកសិកម្មនិងអភិវឌ្ឍជនបទវៀតណាមបានឲ្យដឹងថា ទំហំ នាំចេញកសិ-រុក្ខ-ជលផលក្នុងរយៈពេល៦ខែដើមឆ្នាំ២០២០តាមការប៉ាន់ស្មានសម្រេច បានជាង១៨,៨ពាន់លានដុល្លាអាមេរិក ថយចុះ ៣,៥%បើធៀបនឹងរយៈ ពេលដូចគ្នានៃឆ្នាំ២០១៩។
មូលហេតុភាគច្រើនដោយសារការធ្លាក់ចុះទីផ្សារ តម្លៃរបស់មុខទំនិញស្នូលៗ ទំហំនាំចេញទៅកាន់ ទីផ្សារអាមេរិក ចិន និងទំហំនាំចេញនៃមុខទំនិញនានាដូចជាកៅស៊ូ ផ្លែឈើ ម្រេច បង្គារ ត្រីប្រា ឈើនិងគ្រឿងឈើជាដើម។ ចំពោះទីផ្សារនាំចេញ គឺ ប្រទេសចិន អាមេរិក ជប៉ុន និងកូរ៉េខាងត្បូងជាទីផ្សារនាំចូលកសិ-រុក្ខ-ជល ផលដ៏ធំបំផុតរបស់វៀតណាម៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ