ទំហំនាំចេញឆ្នាំ២០២១របស់វៀតណាមតាមការប៉ាន់ស្មានសម្រេចបានជាង៣៣៥ពាន់លានដុល្លាអាមេរិក

(VOVWORLD) - សម្រាប់ពេញឆ្នាំ២០២១ ទំហំនាំចេញរបស់ប្រទេសទាំងមូល តាមការប៉ាន់ស្មានថា សម្រេចបានជាង៣៣៥ពាន់លានដុល្លាអាមេរិក។ ដោយឡែកទំហំនាំចូលក្នុងឆ្នាំ ២០២១ តាមការប៉ាន់ស្មានថា សម្រេចបានជាង៣៣២ពាន់លានដុល្លាអាមេរិក។ 

យោងតាមទិន្នន័យស្ថិតិបឋម ពីបណ្ដាវិស័យ ផ្នែករហូតមកដល់បច្ចុប្បន្ននេះ ទំហំនាំចេញក្នុងខែចុងឆ្នាំនៃឆ្នាំ២០២១របស់វៀតណាម អាចសម្រេចបានប្រមាណ ៣៣,៥ពាន់លានដុល្លាអាមេរិក កើនជាង ២១%បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ សម្រាប់ពេញឆ្នាំ២០២១ ទំហំនាំចេញរបស់ប្រទេសទាំងមូល តាមការប៉ាន់ស្មានថា សម្រេចបានជាង៣៣៥ពាន់លានដុល្លាអាមេរិក។ ដោយឡែកទំហំនាំចូលក្នុងឆ្នាំ ២០២១ តាមការប៉ាន់ស្មានថា សម្រេចបានជាង៣៣២ពាន់លានដុល្លាអាមេរិក។ ក្នុងឆ្នាំ២០២១ វៀតណាមគ្រោងនឹងទទួលបានអតិរេកពាណិជ្ជកម្មប្រមាណ៣ ពាន់លានដុល្លាអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ