ទំហំនាំចេញផ្លែឈើ និងបន្លែកែច្នៃរបស់វៀតណាមលើសពីមួយពាន់លានដុល្លារអាមេរិកជាលើកដំបូង

(VOVWORLD) - គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ ២០២៣ ទំហំនាំចេញផ្លែឈើ និងបន្លែកែច្នៃរបស់ វៀតណាមសម្រេចបានជាង ១,១ ពាន់លានដុល្លារអាមេរិក កើនឡើង ១៩% បើធៀប នឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះជាព័ត៌មានដែលអគ្គនាយកដ្ឋានគយបានប្រកាសនាពីថ្ងៃទី១០ មករា។

នេះជាលើកទីមួយហើយដែលការនាំចេញផ្លែឈើ និងបន្លែរបស់វៀតណាម លើសពីកម្រិត ១ ពាន់លានដុល្លារ និងជាកម្រិតខ្ពស់បំផុតតាំងពីមុនមក។ យោងតាមសមាគមបន្លែនិងផ្លែឈើវៀតណាម ផលិតផលកែច្នៃបច្ចុប្បន្ន ស្រូបយកប្រមាណ ២១% នៃទំហំនាំចេញបន្លែ ផ្លែឈើសរុប។ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប (EU) ជប៉ុន និងកូរ៉េ គឺជាទីផ្សារដែលមានការពេញនិយមចំពោះផលិតផលនេះរបស់វៀតណាម។ ថ្មីៗនេះ ប្រទេសចិនក៏បានបើកទ្វារបន្ថែមទៀតសម្រាប់ផ្លែឈើកែច្នៃ ផ្លែឈើទឹកកក ក្រៅពីលើផលិតផលស្រស់ ដែលជួយឱ្យការនាំចេញផលិតផលនេះកើនឡើងបើធៀប នឹងឆ្នាំមុនៗ។
ផលិតផលកែច្នៃពីផ្លែស្វាយ ផ្លែល្ហុង គ្រាប់អាល់ម៉ុន គ្រាប់រីករាយ... កើនឡើង ពី ២២-៦០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យោងតាមលោក Dang Phuc Nguyen អគ្គលេខាធិការនៃសមាគមបន្លែនិងផ្លែឈើវៀតណាម ក្នុងរយៈពេល ៣ ឆ្នាំកន្លងមកនេះ តម្លៃនាំចេញបន្លែនិងផ្លែឈើកែច្នៃរបស់វៀតណាមទៅកាន់ទីផ្សារ អាមេរិកបានកើនឡើងពី ៣០-៤៥% ជារៀងរាល់ឆ្នាំ។ នៅទីផ្សារសហភាពអឺរ៉ុបវិញ ផលិតផលនេះមានអត្រាកំណើនជាមធ្យមពី ១០ ដល់ ២០% ក្នុងមួយឆ្នាំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ