ទំហំនាំចេញវាយនភណ្ឌរបស់វៀតណាមក្នុងឆ្នាំ២០២០ប៉ាន់ស្មានសម្រេច បានជាង៣៥ពាន់លានដុល្លាអាមេរិក
(VOVWORLD) - ទោះបីជារង ផលប៉ះពាល់អវិជ្ជមានដោយសារជម្ងឺ Covid-19 ក៏ដោយ ប៉ុន្តែសហគ្រាស វាយនភណ្ឌបានបន្សាំយ៉ាងឆាប់រហ័សនឹងកាលៈទេសៈ ហើយផ្ទេរប្ដូររចនា សម្ព័ន្ធទំនិញដោយទាន់ពេលវេលា ដើម្បីថែរក្សាសកម្មភាពផលិតកម្ម អាជីវ កម្ម ក៏ដូចជាធានាការងារធ្វើសម្រាប់ពលកររាប់លាននាក់ផងដែរ។
ទំហំនាំចេញផ្នែកវាយនភណ្ឌរបស់វៀតណាមត្រូវបានប៉ាន់ស្មាន សម្រេចបានជាង៣៥ពាន់លានដុល្លាអាមេរិកក្នុងឆ្នាំ២០២០។ ទោះបីជារង ផលប៉ះពាល់អវិជ្ជមានដោយសារជម្ងឺ Covid-19 ក៏ដោយ ប៉ុន្តែសហគ្រាស វាយនភណ្ឌបានបន្សាំយ៉ាងឆាប់រហ័សនឹងកាលៈទេសៈ ហើយផ្ទេរប្ដូររចនា សម្ព័ន្ធទំនិញដោយទាន់ពេលវេលា ដើម្បីថែរក្សាសកម្មភាពផលិតកម្ម អាជីវ កម្ម ក៏ដូចជាធានាការងារធ្វើសម្រាប់ពលកររាប់លាននាក់ផងដែរ។ ចំពោះ ឆ្នាំ២០២១ខាងមុខ លោក Vu Duc Giang ប្រធានសមាគមន៍វាយនភណ្ឌ វៀតណាមបានព្យាករណ៍ថា៖
“នៅឆ្នាំ២០២១ ទំហំនាំចេញផ្នែកវាយនភណ្ឌរបស់វៀតណាមអាច សម្រេចបានចន្លោះ៣៧ដល់៣៨ ពាន់លានដុល្លាអាមេរិក ក្នុង ករណីដែលពិភពលោកអាចគ្រប់គ្រងបានជម្ងឺ Covid-19 ក្នុងត្រីមាសទី១ឆ្នាំ ២០២១តែប៉ុណ្ណោះ។ ប្រជាជនពិភពលោកមានការងារធ្វើ គឺតម្រូវការទិញនឹងកើនឡើង ព្រមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលវៀតណាមបានចុះហត្ថលេខានឹងបង្កើតកម្លាំងចលករសម្រាប់ផ្នែកវាយនភណ្ឌផងដែរ”៕