ទំហំនាំចូលនាំចេញឆ្នាំ២០២២របស់វៀតណាមអាចលើសពី ៧០០ពាន់លានដុល្លារអាមេរិក

(VOVWORLD) - ដោយឡែកនៅក្នុងខែសីហា ឆ្នាំ ២០២២ វៀតណាមមានអតិរេកពាណិជ្ជកម្ម ចំនួន ៣,៨៦ ពាន់លានដុល្លារអាមេរិក ដែលនាំជញ្ជីងពាណិជ្ជកម្មនៃប្រទេសក្នុងរយៈ ពេល ៨ ខែ ដល់អតិរេកពាណិជ្ជកម្មចំនួន ៥,៤៩ ពាន់លានដុល្លារ។ 

ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមបានឲ្យដឹងថា ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២២ ទំហំនៃការនាំចេញទំនិញរបស់ប្រទេសទាំងមូលអាចសម្រេចបាន ចំនួន ២៥២,៦ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ១៨% បើធៀបនឹងរយៈពេល ដូចគ្នាក្នុងឆ្នាំ ២០២១ ជាពិសេសក្រុមទំនិញសំខាន់ៗជាច្រើនបានកត់ត្រាល្បឿន កំណើនខ្ពស់។
ដោយឡែកនៅក្នុងខែសីហា ឆ្នាំ ២០២២ វៀតណាមមានអតិរេកពាណិជ្ជកម្ម ចំនួន ៣,៨៦ ពាន់លានដុល្លារអាមេរិក ដែលនាំជញ្ជីងពាណិជ្ជកម្មនៃប្រទេសក្នុងរយៈ ពេល ៨ ខែ ដល់អតិរេកពាណិជ្ជកម្មចំនួន ៥,៤៩ ពាន់លានដុល្លារ។ ក្នុងនោះ ក្រុមមុខទំនិញមួយចំនួនមានកំណើនខ្ពស់បើធៀបនឹងខែមុនដូចជា៖ ទូរស័ព្ទ និងគ្រឿងបន្លាស់បន្តនាំមុខ; តាមពីក្រោយដោយក្រុមទំនិញកុំព្យូទ័រ ផលិតផលអេឡិចត្រូនិក គ្រឿងបន្លាស់ និងទំនិញវាយនភណ្ឌ ជាដើម។ យោងតាមការព្យាករណ៍របស់ក្រសួង ឧស្សាហកម្ម និងពាណិជ្ជកម្ម ដោយមានល្បឿនកំណើនដ៏គួរឱ្យចាប់អារម្មណ៍នាពេល កន្លងមក ទំហំនាំចេញទំនិញក្នុងឆ្នាំ ២០២២ អាចលើសពី ៧០០ ពាន់លានដុល្លារ អាមេរិក។
យោងតាមក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម ដើម្បីទទួលបានលទ្ធផលនេះ ក្រៅពីការខិតខំប្រឹងប្រែងរបស់សហគមន៍ធុរកិច្ច ក៏ត្រូវតែនិយាយដល់ការណែនាំទាន់ ពេលវេលារបស់រដ្ឋាភិបាល ដើម្បីជំរុញការនាំចេញក្នុងប៉ុន្មានខែចុងក្រោយនៃឆ្នាំនេះ តាមរយៈការធ្វើពិពិធកម្មទីផ្សារ និងភាពសម្បូរបែបនៃផលិតផល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ