|
រោងចក្រផលិតកម្មរបស់ក្រុមហ៊ុន Samsung កូរ៉េខាងត្បូងនៅវៀតណាម (រូបថត៖Danh Lam/TTXVN) |
(VOVworld) - សមាគមន៍ពាណិជ្ជកម្មអន្តរជាតិកូរ៉េខាងត្បូង(KITA) នាថ្ងៃទី២៥
សីហា ឲ្យដឹងថា ទំហំពាណិជ្ជកម្មនាំចេញរបស់កូរ៉េខាងត្បូងទៅវៀតណាមក្នុងខែ
កក្កដាឆ្នាំ២០១៦បានកើនឡើង១០% បើប្រៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញ
ដោយហួសពីកំរិត១៨ពាន់លានដុល្លាអាមេរិក តាមនោះនាំវៀតណាមក្លាយទៅជា
ទីផ្សារនាំចូលធំទី៣លើពិភពលោករបស់កូរ៉េខាងត្បូង។អ្នកវិភាគជាច្រើនចាត់ទុក
ថា ការនាំចេញរបស់កូរ៉េខាងត្បូងទៅវៀតណាមកើនឡើង យ៉ាងខ្លាំងនាពេលកន្លង
ទៅគឺដោយសារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី បានចូលជាធរមានចាប់ពី
ចុងឆ្នាំមុន។តាមអ្នកស្រាវជ្រាវ Moon Byeong-ki នសវិទ្យាស្ថានពាណិជ្ជកម្មអន្តរជាតិ
ក្រោម ឱវាទ KITA ថា វៀតណាមបន្តជាទីផ្សារមួយដែលក្រុមហ៊ុនផលិតជាច្រើន
លើពិភពលោកជ្រើសរើស៕