ទំហំពាណិជ្ជកម្មនាំចូលនិងនាំចេញរបស់វៀតណាមក្នុងរយៈពេល ៤ ខែដំបូង នៃឆ្នាំ២០១៩នេះ ទទួលបាន ១៥៦,៨ ពានលានដុល្លារអាមេរិក

(VOVWORLD) - យោងតាមតួលេខស្ថិតិរបស់អគ្គនាយកស្ថិតិវៀតណាមថា ក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០១៩នេះ ទំហំពាណិជ្ជកម្មនៃការនាំចេញ - នាំចូលសរុបរបស់វៀតណាមត្រូវបានគេប៉ាន់ប្រមាណថា ទទួលបានចំនួន ១៥៦,៨  ពាន់លានដុល្លារអាមេរិក។ 

ក្នុងនោះ ការនាំចេញ សម្រេចបាន ៧៨,៧ ពាន់លានដុល្លារអាមេរិក ពោលគឺកើនឡើង ៥,៨% បើប្រៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០១៨; ការនាំចូល ទទួលបានដល់ ៧៨ ពាន់លានដុល្លារអាមេរិក កើនឡើង ១០,៤% ។ តុល្យភាពពាណិជ្ជកម្មក្នុងរយៈពេល ៤ ខែដោយកម្រិតអតិរេកពាណិជ្ជកម្មទទួលបានប្រមាណ ៧១១ លានដុល្លារអាមេរិក។

មានមុខទំនិញចំនួន ១៦ ដែលមានតំលៃនាំចេញច្រើនជាង ១ ពាន់លានដុល្លារ។ ហើយមុខទំនិញមានការនាំចេញកើនឡើង បើប្រៀបនឹងក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៨ រួមមាន: អេឡិចត្រូនិច កុំព្យូរទ័រនិងគ្រឿងបន្លាស់ វាយនភ័ណ្ឌ ស្បែកជើង គ្រឿងម៉ាស៊ីន ផលិតផលឈើ មធ្យោបាយដឹកជញ្ជូនជាដើម។

សហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញធំបំផុតរបស់វៀតណាម។ សហភាពអឺរ៉ុបស្ថិតនៅលំដាប់ទី ២ ។  បន្ទាប់មកគឺចិន អាស៊ាន កូរ៉េខាងត្បូងនិងជប៉ុន។

ទាក់ទងនឹងការនាំចូលវិញ ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០១៩នេះ មានផលិតផលនាំចូលចំនួន ១៧ មុខ ដែលមានតម្លៃជាង ១ ពាន់លានដុល្លារ។ ចិននៅតែជាទីផ្សារនាំចូលធំបំផុតរបស់វៀតណាម។ បន្ទាប់មកគឺ កូរ៉េខាងត្បូង អាស៊ា ជប៉ុន សហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ