ទំហំពាណិជ្ជកម្មរវាងរុស្ស៊ីជាមួយចិន និងឥណ្ឌា បានកើនឡើងយ៉ាងខ្លាំង
(VOVWORLD) - ទីភ្នាក់ងារសារព័ត៌មាន Sputnik នៅថ្ងៃទី៨ ខែតុលា បានដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov ដែលបាននិយាយថា ពាណិជ្ជកម្មរវាងរុស្ស៊ី ជាមួយចិន និងឥណ្ឌា បានកើនឡើងយ៉ាងខ្លាំង ចាប់តាំងពីដើមឆ្នាំនេះមក។
អាស្រ័យហេតុនេះ ចំណូលពាណិជ្ជកម្មរវាងរុស្ស៊ី និងចិន ចាប់ពីថ្ងៃទី ១ ខែមករា ដល់ខែសីហា ឆ្នាំ ២០២២ កើនឡើងប្រហែល ៣៣% ខណៈទំហំពាណិជ្ជកម្មជាមួយឥណ្ឌាក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំកើនឡើង ១២០% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានអះអាងថា ទណ្ឌកម្មដែលដាក់ដោយលោកខាងលិចប្រឆាំងនឹងរុស្ស៊ី មិនមែនជាឧបសគ្គដល់ការអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសនានានោះទេ ហើយលោកបានបញ្ជាក់ថា ការកើនឡើងនៃបញ្ជីទំនិញនាំចូល និងនាំចេញគឺជាឧបសគ្គមួយក្នុងចំនោមហេតុផលសម្រាប់ការកើនឡើងយ៉ាងខ្លាំងនៃទំហំពាណិជ្ជកម្មរវាងរុស្ស៊ី ចិន និងឥណ្ឌា។ រដ្ឋមន្ត្រីការបរទេសលោក Lavrov ក៏បានចង្អុលបង្ហាញពីហេតុផលមួយទៀតដែលក្រុមហ៊ុនបរទេសជាច្រើនកំពុងសម្លឹងរកមើលការចូលទៅក្នុងទីផ្សាររុស្ស៊ីបន្ទាប់ពីអាជីវកម្មលោកខាងលិចជាច្រើនចាកចេញ៕