ទំហំពាណិជ្ជកម្មរវាងវៀតណាមនិងសហរដ្ឋអាមេរិកបានកើនឡើងយ៉ាងខ្លាំង

(VOVWORLD) - យោងតាមការធ្វើស្ថិតិរបស់សភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បានបង្ហាញថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងអាមេរិកបានកើនឡើងជិត ១២០ ដង ពោលគឺ ពីកម្រិត ៤៥០ លានដុល្លារ នៅឆ្នាំ ១៩៩៤ ឡើងដល់៦០ ពាន់លានដុល្លារ នៅឆ្នាំ ២០១៨ ។

យោងតាមការវិភាគរបស់ VCCI ថា ឈានចូលឆ្នាំ ២០១៩ នេះ ការនាំចេញរបស់វៀត ណាមទៅកាន់ទីផ្សាររបស់អាមេរិក បានកើនឡើងយ៉ាងឆាប់រហ័ស។ ជាក់ស្តែងគឺ ត្រឹមតែក្នុងខែមករាប៉ុណ្ណោះ  បានសម្រេចជាង ៥,១៥០ពាន់លានដុល្លារអាមេរិក។ ជាមួយតួរលេខនេះ អត្រាកំណើននាំចេញរបស់វៀតណាមទៅកាន់ទីផ្សារអាមេរិកមានអត្រាខ្ពស់ជាង ៤,៧ដង បើប្រៀបនឹងល្បឿនជាមធ្យមនៃទីផ្សារដទៃទៀត។ ប្រការគួរកត់សម្គាល់គឺ វាយនភ័ណ្ឌសម្លៀកបំពាក់ជាផលិតផលដែលទទួលបានតម្លៃពាណិជ្ជ កម្មនាំចេញខ្ពស់បំផុត។ បន្ទាប់មកគឺផលិតផលស្បែកជើងនិងគ្រឿងឈើជាដើម។

ជាពិសេសផ្លែស្វាយវៀតណាមត្រូវទទួលបានការអនុញ្ញាតិឱ្យនាំចេញទៅកាន់ទីផ្សារអាមេរិក។ នេះគឺជាប្រភេទផ្លែឈើទី ៦ របស់វៀតណាម (បន្ទាប់ពីផ្លែឈើស្រការនាគ សាវម៉ាវ មៀន គូលេននិងផ្លែទឹកដោះ) ដែលត្រូវបានអនុញ្ញាតិឲ្យនាំចេញទៅទីផ្សារនេះតែម្តង។

តំណាងសម្ព័ន្ធសមាគមពាណិជ្ជកម្មអាមេរិកប្រចាំនៅវៀតណាម (AmCham) បានឲ្យដឹងថា ការផ្លាស់ប្តូរក្នុងគោលនយោបាយពាណិជ្ជកម្មថ្មីរបស់អាមេរិកនឹងប៉ះពាល់មិនតិចឡើយ ដល់ការនាំចេញផលិតផលសំខាន់ៗជាច្រើនរបស់វៀតណាមក្នុងដំណាក់កាលថ្មីនេះ។ ដើម្បីជួយសម្រួលដល់ការនាំចេញទំនិញរបស់វៀតណាមទៅកាន់ទីផ្សារអាមេរិកដោយគ្មានហានិភ័យនោះ សហគ្រាសវៀតណាមគួរតែសហការជាមួយក្រុមហ៊ុនសេវាកម្មនិងដៃគូនៅវៀតណាមរបស់អាមេរិក ដើម្បីយល់ច្បាស់ពីលក្ខន្តិកៈ        ច្បាប់ ដែលភាគីអាមេរិកបានលើកឡើង។ ទន្ទឹមជាមួយគ្នានោះ ទំនិញត្រូវតែធានាជានិច្ច នូវបទបញ្ជាសុវត្ថិភាពនិងអនាម័យម្ហូបអាហាររបស់អាមេរិកជាពុំខាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ