ទំហំពាណិជ្ជកម្មរវាងឥណ្ឌានិងអាស៊ានមានលទ្ធភាពទទួលបានជាង ១០០ ពាន់លានដុល្លារអាមេរិកនាឆ្នាំ២០២០

(VOVWORLD) -រដ្ឋលេខាធិការឯករាជ្យនៃក្រសួងអភិវឌ្ឍន៍នគរ និងលំនៅដ្ឋានឥណ្ឌាលោក Hardeep Singh Puri នាថ្ងៃទី ២០ កក្កដា បានឲ្យដឹងថា ពាណិជ្ជកម្មរវាងឥណ្ឌានិងអាស៊ានអាចទទួលបាន ១០០ ពាន់លានដុល្លារអាមេរិកនាឆ្នាំ២០២០។ 
ទំហំពាណិជ្ជកម្មរវាងឥណ្ឌានិងអាស៊ានមានលទ្ធភាពទទួលបានជាង ១០០ ពាន់លានដុល្លារអាមេរិកនាឆ្នាំ២០២០ - ảnh 1 រដ្ឋលេខាធិការឯករាជ្យនៃក្រសួងអភិវឌ្ឍន៍នគរ និងលំនៅដ្ឋានឥណ្ឌាលោក Hardeep Singh Puri

ថ្លែងមតិនៅក្នុងសម័យបិទបញ្ចប់កិច្ចសន្ទនា Delhi លើកទី ១០ នាថ្ងៃដដែល នៅទីក្រុងញូវដែលី លោក Hardeep Singh Puri បានអះអាងថាភាពជាដៃគូសេដ្ឋកិច្ចរវាងឥណ្ឌានិងអាស៊ានកំពុងមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងអាស៊ាននិងឥណ្ឌាបានហួសពីកម្រិត ៨០ ពាន់លានដុល្លារអាមេរិក ប្រការនេះមិនត្រឹមតែឆ្លុះបញ្ចាំងអំពីទំនុកចិត្តកាន់តែខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃប៉ុណ្ណោះទេ ថែមទាំងជាកម្រិតឯកទគ្គកម្ម តាំងពីពេលឥណ្ឌានិងអាស៊ានបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA កាលពីឆ្នាំ២០១០ មកនោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ