ទំហំពាណិជ្ជកម្មវៀតណាម-កម្ពុជាសម្រេច​បានជិត​៥​ពាន់លាន​ដុល្លារអាមេរិកក្នុងរយៈពេល៩ខែកន្លងទៅ

(VOVWORLD) - បច្ចុប្បន្ននេះ វៀតណាមគឺជាដៃគូពាណិជ្ជកម្មអន្តរជាតិធំទីបីរបស់កម្ពុជា (បន្ទាប់ពី ចិន និងសហរដ្ឋអាមេរិក) និងជាទីផ្សារនាំចេញធំទីពីររបស់ប្រទេសនេះ (បន្ទាប់ពីសហរដ្ឋអាមេរិក)។
ទំហំពាណិជ្ជកម្មវៀតណាម-កម្ពុជាសម្រេច​បានជិត​៥​ពាន់លាន​ដុល្លារអាមេរិកក្នុងរយៈពេល៩ខែកន្លងទៅ - ảnh 1លោក Phan Van Truong កម្មាភិបាលទទួលបន្ទុកកិច្ចការពាណិជ្ជកម្មនៅកម្ពុជា

យោងតាមតួរលេខស្ថិតិរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា បានឲ្យដឹងថាក្នុងរយៈពេល ៩ ខែកន្លងទៅ ទំហំពាណិជ្ជកម្មរវាងវៀតណាម និងកម្ពុជា សម្រេចបាន ៤,៧៧ ពាន់លានដុល្លារអាមេរិក កើនឡើង ៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ តម្លៃប្រាក់នាំចេញរបស់កម្ពុជាទៅវៀតណាមសម្រេចបាន ២,០៣៨ពាន់លានដុល្លារអាមេរិក កើនឡើង ៣០,៧% ។ បច្ចុប្បន្ននេះ វៀតណាមគឺជាដៃគូពាណិជ្ជកម្មអន្តរជាតិធំទីបីរបស់កម្ពុជា (បន្ទាប់ពី ចិន និងសហរដ្ឋអាមេរិក) និងជាទីផ្សារនាំចេញធំទីពីររបស់ប្រទេសនេះ (បន្ទាប់ពីសហរដ្ឋអាមេរិក)។ លោក Phan Van Truong កម្មាភិបាលទទួលបន្ទុកកិច្ចការពាណិជ្ជកម្មនៅកម្ពុជា មានប្រសាសន៍ថា៖

“រចនាសម្ព័នទំនិញនាំចេញរបស់វៀតណាមទៅកាន់កម្ពុជាគឺសម្បូរមុខទំនិញណាស់។ តាមនោះ យើងបានឃើញពីការអភិវឌ្ឍកាន់តែមានស្ថេរភាព ដោយសារតែការផ្សារភ្ជាប់ជាមួយនឹងផ្នែកមុខទំនិញជាច្រើន អង្គភាពជាច្រើន និងសហគ្រាសជាច្រើន។ ផលិតផលសំខាន់ៗមួយចំនួនដែលវៀតណាមនាំចេញមកកម្ពុជារួមមានៈ ដែកថែប ជី ប្រេង គ្រឿងម៉ាស៊ីន និងឧបករណ៍”។

ធនាគារពិភពលោក (WB) នាពេលថ្មីៗនេះបានរក្សាការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅកម្រិត ៥,៥% នៅឆ្នាំនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ