ធ្ចើកំណែទម្រង់ឡើងវិញនូវថវិកា និងការគ្រប់គ្រងបំណុលសាធារណៈដើម្បីធានាខឿនហិរញ្ញវត្ថុជាតិប្រកបដោយសុវត្ថិភាពនិងនិរន្តភាព

(VOVWORLD) - នាថ្ងៃទី ២២ ខែឧសភា កិច្ចប្រជុំពេញអង្គស្តីពីបណ្តាញគ្រប់គ្រងចំណាយសាធារណៈអាស៊ី (PEMNA) ដោយមានការចូលរួមពីតំណាងអន្ដរជាតិជិត ១៥០ នាក់បានបើកជាផ្លូវការនៅខេត្ត Quang Ninh ។
ធ្ចើកំណែទម្រង់ឡើងវិញនូវថវិកា និងការគ្រប់គ្រងបំណុលសាធារណៈដើម្បីធានាខឿនហិរញ្ញវត្ថុជាតិប្រកបដោយសុវត្ថិភាពនិងនិរន្តភាព - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំ 

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយក្រសួងហិរញ្ញវត្ថុវៀតណាម ក្រោមប្រធានបទ "ធ្វើកំណែទម្រង់ថវិការដ្ឋឡើងវិញ និងការគ្រប់គ្រងបំណុលសាធារណៈដើម្បីធានាខឿនហិរញ្ញវត្ថុជាតិប្រកបដោយសុវត្ថិភាពនិងនិរន្តភាព»។ កិច្ចប្រជុំនេះបានផ្តោតលើការពិភាក្សាអំពីបញ្ហាធ្វើកំណែទម្រង់ថវិការដ្ឋឡើងវិញ និងការគ្រប់គ្រងបំណុលសាធារណៈ តម្រង់ទិសសុក្រឹត្យរាល់គោលនយោបាយអនុគ្រោះពន្ធ ដើម្បីទាក់ទាញការវិនិយោគ ធានាគោលដៅសារពើពន្ធប្រកប ដោយចីរភាពផងដែរ។ អនុរដ្ឋមន្រ្តីហិរញ្ញវត្ថុវៀតណាមលោក Do Hoang Anh Tuan បានមានប្រសាសន៍ថា៖

          "នេះគឺជាវេទិកាសំរាប់វៀតណាមក្នុងការផ្លាស់ប្តូររាល់ការសាកល្បង ក៏ដូចជាលទ្ធផលដែលសម្រេចបានក្នុងការអនុវត្តភារកិច្ចជាយុទ្ធសាស្ត្ររបស់ខ្លួន នោះគឺជាការកែទម្រង់ហិរញ្ញវត្ថុជាតិឡើងវិញ ដែលក្នុងនោះផ្តោតលើថវិការរដ្ឋ និងបំណុលសាធារណៈដើម្បីធានាសន្តិសុខនិងសុវត្ថិភាពសំរាប់ខឿនហិរញ្ញវត្ថុជាតិ។ យើងគិតថានេះជាប្រធានបទដ៏សំខាន់មួយដែលវៀតណាមបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនក្នុងរយៈពេលកន្លងទៅ (ឆ្នាំ២០១៦-២០១៨) ហើយទទួលបានលទ្ធផល ជាដំបូងផងដែរ»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ