ធីទិបើកវារក្សាសិទ្ធិសៀវភៅ វៀតណាម-ជប៉ុន ឆ្នាំ២០១៨
(VOVWORLD) - នាព្រឹកថ្ងៃទី ២៤ ខែឧសភា នៅរដ្ឋធានីហាណូយ សមាគមបោះពុម្ភវៀតណាម និង សមាគមបោះពុម្ភជប៉ុន សហការជាមួយសមាគមសៀវភៅ Mini Book Fair វៀតណាម - ជប៉ុន បានរៀបចំពិធីបើកទិវារក្សាសិទ្ធិសៀវភៅវៀតណាម - ជប៉ុន ឆ្នាំ២០១៨។
ពិធីបើកធីទិវារក្សាសិទ្ធិសៀវភៅ វៀតណាម-ជប៉ុន ឆ្នាំ២០១៨ |
អញ្ជើញចូលរួមពិធីនេះ រួមមានរោងបោះពុម្ភ និង ក្រុមហ៊ុនតំណាងរក្សាសិទ្ធិ របស់ជប៉ុនចំនួន ២០ រួមទាំង អង្គភាពបោះពុម្ភ និង អង្គភាពតំណាងរក្សា សិទ្ធិរបស់វៀតណាម ចំនួន ១៨ ។ អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន និង ផ្សព្វផ្សាយ និងជាប្រធានសមាគមបោះពុម្ភវៀតណាម លោក Hoang Vinh Bao បានឲ្យដឹង ថា៖
“ខ្ញុំសង្ឃឹមថា តាមរយៈទិវារក្សាសិទ្ធិសៀវភៅវៀតណាម - ជប៉ុន លើកនេះ រោង បោះពុម្ភជប៉ុន មិនត្រឹមតែឧទ្ទេសនាម ផ្សព្វផ្សាយ និង លក់សិទ្ធិបោះពុម្ភផ្សាយ ផលិតផលរបស់ខ្លួនតែប៉ុណ្ណោះទេ ថែមទាំងស្វែងយល់ ផ្លាស់ប្តូរ និងទិញសិទ្ធិ បោះពុម្ភផ្សាយនូវផលិតផលដែលមានតម្លៃរបស់វៀតណាមទៀតផង ដើម្បី ទុកឲ្យ អ្នកអាន និង សាធារណជនជប៉ុន មានឱកាសច្រើនថែមទៀតស្វែងយល់ អំពីវណ្ណកម្មដែលមានតម្លៃរបស់វៀតណាមនាពេលខាងមុខ។ ហេតុដូច្នេះហើយ ការរៀបចំពិធីនេះទើបមានអត្ថន័យ ដើម្បីរួមចំណែកយ៉ាងជាក់ស្តែងក្នុងការរឹត ចំណងទំនាក់ទំនងមិត្តភាពឲ្យកាន់តែរីកចម្រើន រវាង រដ្ឋ និង ប្រជាជននៃប្រទេស ទាំងពីរផងដែរ ”។
ក្នុងរយៈពេល ២ ថ្ងៃ អង្គភាពបោះពុម្ភផ្សាយនានានៃប្រទេសទាំងពីរ បានផ្លាស់ប្តូរ បទពិសោធន៍អំពីកិច្ចការបោះពុម្ភ និង ការជូញដូរសិទ្ធិរក្សាសៀវភៅ ដើម្ពីជ្រើស រើសសៀវភៅល្អនិងស្អាត ដោយឆ្លើយតបនឹងតម្រូវការអាន កាន់តែមានរបៀប ជាច្រើនសម្បូរបែបរបស់មិត្តអ្នកអានផងដែរ៕