ធានាការចែកចាយវ៉ាក់សាំងបង្ការកូវីដ ១៩ ត្រឹមត្រូវតាមផែនការដែលបានកំណត់

(VOVWORLD) -  នាព្រឹកថ្ងៃទី ១៨ មិថុនា បានប្រព្រឹត្តទៅកិច្ចប្រជុំអចិន្រ្តៃយ៍គណៈកម្មាធិការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam ប្រធានគណៈកម្មាធិការដឹកនាំ។

ធានាការចែកចាយវ៉ាក់សាំងបង្ការកូវីដ ១៩ ត្រឹមត្រូវតាមផែនការដែលបានកំណត់ - ảnh 1ឧបនាយករដ្ឋមន្រ្តី លោក Vu Duc Dam បានស្នើថា ការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ត្រូវតែអនុវត្តន៍តាមផែនការជាដាច់ខាត ពោលគឺមានវ៉ាកសាំងហើយប៉ុន្តែមិនចាក់យឺតយ៉ាវពេក (រូបថត៖ Chinhphu.vn) 

នៅក្នុងកិច្ចប្រជុំនេះ អចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំបានស្តាប់របាយការណ៍របស់ក្រសួងសុខាភិបាលស្តីពីការពិនិត្យឡើងវិញនូវយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដែលមានទ្រង់ទ្រាយធំបំផុតលើទូទាំងប្រទេស។ ទន្ទឹមនឹងការចូលរួមយ៉ាងសកម្មរបស់ក្រសួងនិងស្ថាប័ននានា ជាពិសេសក្រសួងការពារជាតិ ហើយមូលដ្ឋានត្រូវទទួលខុសត្រូវ រៀបចំចាក់វ៉ាក់សាំងបង្ការកូវីដ ១៩  តាមផែនការដែលបានកំណត់ ដោយមិនទុកឲ្យកើតមានឡើងស្ថានភាព មានវ៉ាក់សាំងហើយ ប៉ុន្តែការចាក់យឺតយ៉ាវពេក។ លើសពីនេះទៅទៀត អចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំបានជួបពិភាក្សានិងឯកភាពលើសេចក្តីណែនាំជាក់ស្តែង ដើម្បីបង្កើតលក្ខខណ្ឌអំណោយ ផលបំផុតសម្រាប់អាជ្ញាធរមូលដ្ឋាននិងធុរកិច្ចក្នុងការចូលនិងទិញវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដែលត្រូវបញ្ជូនមកវៀតណាមវិញយ៉ាងឆាប់ៗ។

អចិន្រ្តៃយ៍នៃគណៈកម្មាធិការដឹកនាំបានឯកភាព ស្នើឲ្យក្រសួងសុខាភិបាលចេញឯកសារដើម្បីបំពេញបន្ថែមមុខសញ្ញាអាទិភាពចាក់វ៉ាក់សាំងមុន ដើម្បីធានាដល់ការសម្រេចបាននូវគោល ដៅពីទន្ទឹមគ្នា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ