ធានាការទាញយកផលប្រយោជន៍ពីដីធ្លី ដើម្បីបម្រើការអភិវឌ្ឍសេដ្ឋកិច្ច
(VOVWORLD) - សេចក្ដីព្រាងច្បាប់ចាំបាច់ត្រូវកំណត់ឲ្យបានច្បាស់លាស់អំពីការធានាមានដីសម្រាប់លំនៅដ្ឋាន ដីផលិកម្មសម្រាប់បងប្អូនជនជាតិភាគតិច តំបន់ព្រៃភ្នំ។
នាថ្ងៃទី ២១ មិថុនា រដ្ឋសភាបានចំណាយពេលពេញមួយថ្ងៃ ដើម្បីពិភាក្សានៅសាលប្រជុំ Dien Hong នៅវិមានរដ្ឋសភា ស្ដីពីសេចក្ដីព្រៀងច្បាប់ភូមិបាល (ធ្វើវិសោធនកម្ម)។ នេះជាគម្រោងច្បាប់ដ៏មានសារៈសំខាន់នៅក្នុងកម្មវិធីនៃសម័យប្រជុំរដ្ឋសភានីតិកាលទី ១៥ ដោយប៉ះពាល់ដល់គ្រប់ទិដ្ឋភាពនៃជីវភាពខាងសេដ្ឋកិច្ច សង្គម និងជីវភាពរស់នៅរបស់ប្រជាជនគ្រប់រូប។
ទាក់ទិននឹងការធានាដីលំនៅដ្ឋាន ដីផលិតកម្មសម្រាប់ជនជាតិភាគតិច តំបន់ព្រៃភ្នំ លោកស្រី Nang Xo Vi សមាជិកាសភាមកពីខេត្ត Kon Tum បានចាត់ទុកថា សេចក្ដីព្រាងច្បាប់ចាំបាច់ត្រូវកំណត់ឲ្យបានច្បាស់លាស់អំពីការធានាមានដីសម្រាប់លំនៅដ្ឋាន ដីផលិកម្មសម្រាប់បងប្អូនជនជាតិភាគតិច តំបន់ព្រៃភ្នំ៖ “នាងខ្ញុំសូមស្នើឲ្យធ្វើវិសោធនកម្មបទប្បញ្ញត្តិរបស់រដ្ឋស្តីពីដីធ្លីចំពោះបងប្អូនជនជាតិភាគតិច។ ការធ្វើវិសោធនកម្មតាមទិសដៅពង្រីកមុខសញ្ញាជាជនជាតិភាគតិចនៅមូលដ្ឋានដែលមានលក្ខខ័ណ្ឌសេដ្ឋកិច្ចសង្គមលំបាក ដោយត្រូវបានរដ្ឋធានាអំពីសម្រាប់ដីលំនៅដ្ឋាន ដីផលិតកម្ម ជួបជុំសហគមន៍ ដីផលិតកម្មសមស្របនឹងទំនៀមទំលាប់ អត្តសញ្ញាណវប្បធម៌ និងលក្ខខ័ណ្ឌជាក់ស្ដែងរបស់តំបន់នីមួយៗ។ ទន្ទឹមនឹងនេះ ចាំបាច់ត្រូវរៀបចំដីធ្លីរបស់មូលដ្ឋាន សម្រាប់តម្រូវការផលិតកម្មរបស់ក្រុមគ្រួសារនានា ដែលកំពុងខ្វះដីផលិតកម្ម។ ក្នុងនោះការផ្តោតសំខាន់លើ ដីកសិកម្មដែលត្រូវបានឃុំ និងសហគមន៍គ្រប់គ្រងផងដែរ”៕